លោក Widodo លែងជាសមាជិករបស់គណបក្សដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីហើយ ក្រោយគាំទ្រលោក Prabowo

2024/04/24 12:16:09 am        255

មន្ត្រីគណបក្សប្រជាធិបតេយ្យនៃការតស៊ូ (PDIP) នៅថ្ងៃអង្គារ (ទី២៣ ខែមេសា) នេះ បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងកូនប្រុសរបស់លោក គឺលោក Gibran Rakabuming Raka ដែលនឹងចូលកាន់តំណែងអនុប្រធានាធិបតី លែងជាសមាជិករបស់គណបក្សដ៏ធំបំផុតរបស់ប្រទេសនេះទៀតហើយ ក្រោយពួកគេបានគាំទ្របេក្ខជនគូប្រជែង និងជាអ្នកឈ្នះការបោះឆ្នោត គឺលោក Prabowo Subianto។

ជាមួយនឹងការចាកចេញរបស់ពួកគេនេះ ក្រសែភ្នែកទាំងអស់នឹងត្របាញ់ឆ្ពោះទៅកាន់ជំហានបន្ទាប់របស់លោក Jokowi ដ៏មានប្រជាប្រិយ ខណៈដែលការគាំទ្ររបស់ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ចំពោះរដ្ឋមន្ត្រីការពារជាតិលោក Prabowo ត្រូវបានគេមើលឃើញយ៉ាងច្បាស់ និងត្រូវបានបកស្រាយយ៉ាងទូលំទូលាយថា ជាវិធីដើម្បីរក្សាឥទ្ធិពលនយោបាយ និងរក្សាកេរ្តិ៍ដំណែលរបស់លោក បន្ទាប់ពីកាន់តំណែង ១ទសវត្សរ៍។

លោក Komarudin Watubun ដែលជាប្រធានផ្នែកសីលធម៌របស់គណបក្ស PDIP បាននិយាយថា លោក Widodo និងលោក Gibran មិនត្រូវបានបណ្តេញចេញនោះទេ ប៉ុន្តែបានបញ្ចប់ភាពជាសមាជិក នៅពេលដែលពួកគេសម្រេចចិត្តមិនគាំទ្របេក្ខជនប្រធានាធិបតី លោក Ganjar Pranowo របស់គណបក្ស PDIP។

ដោយមានជំនួយពីការគាំទ្រយ៉ាងស្ងាត់ៗរបស់លោក Widodo និងដោយមានលោក Gibran ជាមិត្តរួមតំណែង លោក Prabowo បានទទួលជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ៥៨ភាគរយ ធៀបនឹងចំនួន ១៦ភាគរយរបស់លោក Ganjar។

លោក Komaruddin បានប្រាប់សារព័ត៌មាន Reuters ថា៖ «ពួកគេបានសម្រេចចិត្តនៅខាងគណបក្សប្រឆាំង»។ លោកបានបញ្ជាក់បន្ថែមថា៖ «ដោយមិនគិតពីអ្វីដែលបានកើតឡើង លោក Jokowi បានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងគណបក្ស សម្រាប់អាជីពនយោបាយរបស់លោក។ លោកបានក្លាយជាប្រធានាធិបតី។ ដូច្នេះ យើងចង់រក្សាឧត្តមភាពរបស់គាត់»។

ពាក់ព័ន្ធនឹងករណីនេះ ការិយាល័យប្រធានាធិបតីមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ គួរបញ្ជាក់ថា លោក Widodo បានចូលរួមជាមួយគណបក្ស PDIP ក្នុងឆ្នាំ២០០៤ ដើម្បីឈរឈ្មោះជាអភិបាលក្រុង Surakarta ហើយឈ្នះបាន ២អាណត្តិ។ ក្រោយមក រូបលោកត្រូវបានជ្រើសរើសជាអភិបាលក្រុងហ្សាការតា ហើយបានក្លាយជាប្រធានាធិបតី ២អាណត្តិ ដោយមានការគាំទ្រពីគណបក្ស PDIP ។ ចំណែកលោក Gibran ក៏បានធ្វើតួនាទីជាអភិបាលក្រុង Surakarta ចាប់តាំងពីឆ្នាំ២០២០៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm