បណ្តុំអង្គការសង្គមស៊ីវិលប្រកាសថ្កោលទោសចំពោះសកម្មភាពរបស់គណបក្សកម្លាំងជាតិដែលបង្ករភាពវឹកវរដោយចេតនាចំពោះជាតិ

2024/04/24 12:31:49 am        339

ភ្នំពេញ៖បណ្តុំអង្គការសង្គមស៊ីវិល នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤នេះ បាន​ចេញសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះសកម្មភាពរបស់ គណបក្សកម្លាំងជាតិ ដែលបង្ករភាពវឹកវរ ដោយចេតនា។

ក្រុមយុវជន​បានលើកឡើងថា ពួកគេធ្លាប់ឃើញសកម្មភាព និងមានបទពិសោធន៍នៃការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត​ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

សេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោសរបស់ក្រុមយុវជន​បានលើកឡើងថា ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការពង្រឹងការអនុវត្តច្បាប់     ជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេសដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាប់ពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល តើប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចាំបានទេ?

ក្រុមយុវជនបានរម្លឹកថា កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រមុខថា្នក់ដឹកនាំ ដើម្បីតែបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក និងមានការអភិវឌ្ឍន៍ជឿនលឿនឆាប់រហ័សជាងគេបំផុតនៅក្នុងតំបន់។

ក្រុមយុវជនមើលឃើញថា ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់   តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិគឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំបណ្តុំអង្គការសង្គមស៊ីវិល សូមថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដល់គឃ្លើញរបស់គណបក្សនយោបាយដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ់ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។

ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី របស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា​។

តាមរយៈសេចក្ដីថ្លែងការ បណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ សូមកុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ យើងខ្ញុំសង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀតទេ។ ខ្មែរត្រូវតែរឹងមាំទាំងកម្លាំកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕

 


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        82
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        107
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm