ចិន៖ ការអះអាងពីចារកម្ម នៅអាល្លឺម៉ង់ និងអង់គ្លេស គឺជា «គំនិតព្យាបាទ»

2024/04/24 03:59:01 am        261

ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (ទី២៣ ខែមេសា) នេះ បាននិយាយថា ការចាប់ខ្លួន និងការចោទប្រកាន់ នៅក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស លើបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យប្រទេសចិន ត្រូវបានរៀបចំឡើង ដើម្បី«លាបពណ៌ និងដាក់គំនាប» លើខ្លួន។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេត នៅអាល្លឺម៉ង់ បានចាប់ខ្លួនជនជាតិអាល្លឺម៉ង់ ៣នាក់ នៅភាគខាងលិចប្រទេស កាលពីថ្ងៃចន្ទ (ទី២២ ខែមេសា) ដោយសង្ស័យថា បានចែករំលែកព័ត៌មានស្តីពីបច្ចេកវិទ្យាដែនសមុទ្រ។ ជនសង្ស័យទាំង ៣នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមតែឈ្មោះ Herwig F, Ina F និង Thomas R ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងគម្រោងប្រមូលព័ត៌មានដែលផ្តល់មូលនិធិដោយទីភ្នាក់ងាររដ្ឋរបស់ចិន ក៏ដូចជាការនាំចេញឡាស៊ែរដោយខុសច្បាប់ទៅកាន់ប្រទេសចិន។

នៅប្រទេសអង់គ្លេសឯណោះវិញ បុរស ២នាក់ត្រូវបានចោទប្រកាន់នៅថ្ងៃតែមួយ ពីបទប្រគល់ «អត្ថបទ ការកត់ត្រា ឯកសារ ឬព័ត៌មាន» ទៅឲ្យប្រទេសចិន ចន្លោះឆ្នាំ២០២១ និងឆ្នាំមុន។ នគរបាលបានកំណត់អត្តសញ្ញាណបុរសនោះថា ឈ្មោះ Christopher Berry អាយុ ៣២ឆ្នាំ និង Christoper Cash អាយុ ២៩ឆ្នាំ ដែលពីមុនធ្វើការជាអ្នកស្រាវជ្រាវ នៅសភារបស់ចក្រភពអង់គ្លេស។

នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ត្រូវបានអ្នកសារព័ត៌មានសួរសំណួរជាច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។ លោក Wang បានឆ្លើយថា៖ «របាយការណ៍ថ្មីៗ អំពីសកម្មភាពចារកម្មរបស់ចិន នៅអឺរ៉ុប ត្រូវបានបង្កើតឡើង ដោយមានគោលបំណងលាបពណ៌ និងដាក់គំនាបមកលើប្រទេសចិន។ មិនត្រឹមតែមានរបាយការណ៍ពីប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានកត់សម្គាល់របាយការណ៍ស្រដៀងគ្នានេះពីចក្រភពអង់គ្លេស ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ»។

លោកបានសង្កត់ធ្ងន់ថា៖ «យើងសូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការប្រឌិដ្ឋឡើងបែបនេះ ហើយជំរុញឲ្យភាគីពាក់ព័ន្ធបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអ្វីដែលហៅថា ការគំរាមកំហែងចារកម្មរបស់ប្រទេសចិន ពោលគឺបញ្ឈប់ការរៀបចំឧបាយកលនយោបាយ និងការបង្ខូចកេរ្តិ៍ឈ្មោះក្នុងន័យព្យាបាទ ប្រឆាំងនឹងប្រទេសចិន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm