ខេត្តមណ្ឌលគិរីមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ជាង២០០នាក់ ខណៈអាជ្ញាធរបន្តចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ១ម៉ឺននាក់បន្ថែមទៀត

2021/07/28 06:30:01 pm        455

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីនៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩រៀងរាល់ថ្ងៃ ប៉ុន្តែតួលេខអ្នកឆ្លងថ្មីហាក់មានការថមថយ មិនមានច្រើនដូចពេលមុននោះទេ ពោលគឺចំនួនក្រោម១០នាក់ក្នុងមួយថ្ងៃ ។

ទន្ទឹមនេះ ក្រុមគ្រូពេទ្យជួរមុខបានខិតខំជាខ្លាំងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយច្រើននាក់ ដោយគិតត្រឹមល្ងាចម្សិលមិញ អ្នកជំងឺកូវីដ១៩បានសះស្បើយ ត្រឡប់ទៅផ្ទះវិញ សរុបចំនួន២០៨នាក់ហើយ ខណៈអ្នកឆ្លងថ្មីមាន០៦នាក់ប៉ុណ្ណោះ ។

នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានថ្លែងប្រាប់តាមទូរស័ព្ទថា គិត​រហូត​មកដល់ពេលនេះ ខេត្តមណ្ឌលគិរីមានអាត្រាអ្នកឆ្លងជំងឺកូវីដ១៩សរុប​ចំនួន៣១០ករណី អ្នកជាសះស្បើយ២០៨ករណី អ្នកស្លាប់០២ករណី កំពុងសម្រាកព្យាបាល១០០ករណី ។ ចំពោះអ្នកកំពុងចត្តាឡីស័កវិញ នៅក្នុងមណ្ឌលមាន៤៣ករណី ចំណែកនៅតាមផ្ទះ៦៥៧ករណី ។

លោក បន្តថា សម្រាប់ខេត្តមណ្ឌលគិរី​បានអនុវត្តការចាក់វ៉ាក់សាំងជូនមន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​ចំនួន៣វគ្គហើយ ដោយកាលពីវគ្គទី១ និងវគ្គទី២ បានអនុវត្តក្នុងក្រុងសែនមនោរម្យ បានចំនួន​ជាង​៦ពាន់នាក់ (ពីរដូស) ចំណែកនៅវគ្គទី៣នេះគឺអនុវត្តតាមបណ្ដាស្រុក ក្នុងនោះនៅស្រុកកែវសីមា បានចាក់ដូសទី១ជូនពលរដ្ឋប្រមាណ១ម៉ឺននាក់ ​ហើយយុទ្ធនាការនេះមិនទាន់បញ្ចប់ទេ ដោយ​អនុវត្ត​តាមបណ្ដាស្រុកផ្សេងៗទៀត ៕

អត្ថបទ ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm