សមាជិកសភារដ្ឋធិនណេសស៊ីអនុម័តពង្រាងច្បាប់អនុញ្ញាតឲ្យគ្រូបង្រៀនកាន់អាវុធនៅសាលារៀន

2024/04/24 03:57:16 pm        143

សមាជិកសភាក្នុងរដ្ឋ ធិនណេសស៊ី (Tennessee) បានអនុម័តវិធានការមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យបុគ្គលិកសាលារៀនកាន់កាំភ្លើងនៅក្នុងបរិវេណសាលា ដោយបញ្ជូនសេចក្ដីព្រាងច្បាប់ទៅកាន់អភិបាលរដ្ឋ មួយឆ្នាំបន្ទាប់ពីអ្នកបាញ់ប្រហារបានបាញ់សម្លាប់មនុស្ស ៦ នាក់នៅសាលាណាស្វីល (Nashville)។

សភារដ្ឋ ធិនណេសស៊ី បានអនុម័តច្បាប់នេះក្នុងការបោះឆ្នោត មានសំឡេងគាំទ្រ៦៨ទល់នឹងប្រឆាំង២៨សំឡេង។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបួនរូបបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការប្រឆាំងនឹងវិធានការនេះ។ ព្រឹទ្ធសភារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ (GOP) ផងដែរ បានអនុម័តវិធានការនេះកាលពីដើមខែនេះ។

លោក រ៉ៃអិន វីលៀមស៍(Ryan Williams) តំណាងរាស្រ្តពីមកគណបក្សសាធារណរដ្ឋរបស់រដ្ឋនេះ បាននិយាយកាលពីថ្ងៃអង្គារទី២៣មេសាសប្ដាហ៍នេះ ថា ច្បាប់នេះនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀន។ លោកបានលើកឡើងនៅក្នុងសភាថា លោកជឿថានេះជាវិធីសាស្ត្រមួយដែលយើងអាចធ្វើបាន ព្រោះអ្វីដែលអ្នកកំពុងធ្វើ គឺអ្នកកំពុងបង្កើតការរារាំង។

នៅក្រោមច្បាប់នេះ សាស្ត្រាចារ្យ និងបុគ្គលិកដែលមានបំណងចង់កាន់កាំភ្លើងនៅក្នុងបរិវេណសាលានឹងត្រូវបញ្ចប់ការបណ្តុះបណ្តាលយ៉ាងហោចណាស់ ៤០ ម៉ោងដែលត្រូវបានអនុម័តជាក់លាក់ដោយនគរបាលប្រចាំសាលាជារៀងរាល់ឆ្នាំ។

គេបានលឺសំឡេងរបស់ក្រុមអ្នកតវ៉ានៅក្នុងវិចិត្រសាលកាលពីថ្ងៃអង្គារដោយស្រែកថា ឈាមនៅលើដៃរបស់អ្នក អំឡុងសភាបោះឆ្នោតអនុម័តនោះ ។

គួរបញ្ជាក់ថា រដ្ឋធិនណេសស៊ី មិនមែនជារដ្ឋតែមួយគត់ដែលអនុម័តច្បាប់អនុញ្ញាតឱ្យគ្រូបង្រៀនកាន់កាំភ្លើងនោះទេ។ យោងតាមមជ្ឈមណ្ឌលច្បាប់ Giffords ដែលជាក្រុមការពារអំពើហិង្សាដោយកាំភ្លើង រដ្ឋយ៉ាងហោចណាស់ ចំនួន ២៦ មានច្បាប់ដែលអនុញ្ញាតឱ្យគ្រូបង្រៀន ឬបុគ្គលិកសាលាផ្សេងទៀតកាន់កាំភ្លើងនៅសាលារៀន ដោយមានករណីលើកលែងមួយចំនួនប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm