ប្អូនស្រីរបស់លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងកសាងអំណាចយោធាដ៏លើសលប់

2024/04/24 04:18:45 pm        152

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធ (២៤ មេសា) នេះថា លោកស្រី គីម យូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសនេះនឹងបន្តកសាងអំណាចយោធាដ៏លើសលប់ និងដ៏រឹងមាំបំផុតដើម្បីការពារអធិបតេយ្យភាព និងសន្តិភាពក្នុងតំបន់របស់ខ្លួន។

លោកស្រី គីម បាននិយាយថា សមយុទ្ធយោធាជាបន្តបន្ទាប់ដោយយោធាអាមេរិក នៅក្នុងតំបន់នៅឆ្នាំនេះ ដោយចាប់ផ្តើមពីសមយុទ្ធបាញ់គ្រាប់ពិតដែលធ្វើឡើងជាមួយ «ក្រុមយោធាអាយ៉ងកូរ៉េខាងត្បូង» កំពុងជំរុញបរិយាកាសសន្តិសុខក្នុងតំបន់ទៅជាចលាចលដ៏គ្រោះថ្នាក់។

យោធាអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ និងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោមការសន្យារបស់មេដឹកនាំប្រទេសទាំងពីរ ដើម្បីបង្កើនការត្រៀមលក្ខណៈយោធាប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង។

យោធាកូរ៉េខាងត្បូងនិយាយថា យន្តហោះយោធាប្រហែល ១០០ គ្រឿងបានធ្វើសមយុទ្ធលើអាកាសរយៈពេលពីរសប្តាហ៍ក្នុងខែនេះ។ កូរ៉េខាងជើងនិយាយថា សមយុទ្ធយោធារបស់អាមេរិក គឺជាការត្រៀមខ្លួនសម្រាប់សង្គ្រាមនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល និយាយថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ ហើយធ្វើឡើងជាទៀងទាត់ដើម្បីរក្សាការត្រៀមខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm