ក្រុមហេសបូឡានៅលីបង់ បើកការវាយប្រហារចូលទៅក្នុងអ៊ីស្រាអែល យ៉ាងជ្រៅបំផុត ចាប់តាំងពីសង្រ្គាមហ្កាហ្សាចាប់ផ្តើម

2024/04/24 05:28:54 pm        164

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងមូលដ្ឋានយោធាអ៊ីស្រាអែលភាគខាងជើងនៃទីក្រុង Acre ជាការវាយប្រហាររបស់ខ្លួន ចូលទៅក្នុងទឹកដីអ៊ីស្រាអែលយ៉ាងជ្រៅបំផុត ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានចាប់ ផ្តើម។

យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនមិនបានដឹងពីកន្លែងណាមួយរបស់ខ្លួនដែលត្រូវបានវាយប្រហារដោយក្រុមហេសបូឡានោះទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់ «គោលដៅពីលើអាកាស»ចំនួនពីរ នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

ភាគីទាំងពីរ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នា និងការវាយប្រហារតាមអាកាសជាប្រចាំ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន ប៉ុន្តែបានជៀសវាងពីការរុញច្រានជម្លោះនេះឲ្យទៅជាសង្រ្គាមពេញទំហឹង។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលការវាយប្រហារ បានបន្ត ការភ័យខ្លាច បានកើនឡើងថា ឧបទ្ទវហេតុ ឬការប៉ានស្មានខុសទៅលើភាគីណាមួយ អាចមើលឃើញថា ជម្លោះអាចកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចអូសទាញដល់មហាអំណាចក្នុងតំបន់ និងពិភពលោកផ្សេងទៀតរួមទាំងសហរដ្ឋអាមេ រិកផងដែរ។

ក្រុមហេសបូឡា បានបញ្ជាក់ថា ខ្លួនបានធ្វើសកម្មភាពសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមុននេះ ដែលបានសម្លាប់អ្នកប្រយុទ្ធរបស់ខ្លួនម្នាក់។

ក្រុមនេះ បានបោះពុម្ពផ្សាយនូវអ្វីដែលមើលទៅដូចជារូបភាពផ្កាយរណប ជាមួយនឹងទីតាំងនៃការវាយប្រហារដែលកំណត់ដោយពន្លឺដែលមានរង្វង់ពណ៌ក្រហម ព័ទ្ធជុំវិញវា ដែលស្ថិតនៅពាក់កណ្តាលផ្លូវរវាងទីក្រុង Acre និងទីក្រុង Nahariyaya ទៅភាគខាងជើង។

ជាការឆ្លើយតប យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំង បានវាយប្រហារគោលដៅយោធានៅភូមិ Ayta ash Shab និង Blida និងនៅតំបន់ Markaba នៅក្នុងប្រទេសលីបង់ភាគខាងត្បូង។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm