ឯកឧត្តម លី ធុជ៖ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូវដល់​ការអភិវឌ្ឍ​ប្រទេស​ជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់

2024/04/24 07:32:53 pm        237

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈ​កម្មាធិការជាតិអេស្កាប់នាថ្ងៃទី២៣ខែមេសា ២០២៤ នៅទីស្នាក់ការ UNESCAP នាទី​ក្រុង​បាង​កក ប្រទេសថៃ បានធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមាន ការ​អភិវឌ្ឍ​តិច​តួច​(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់​គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ​សហ​ប្រជាជាតិ ​(UN-ESCAP)។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត លី ធុជ បានលើក​ឡើង​អំពី​តួនាទី​ដ៏​សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយ​បញ្ហា​នានា​ សំដៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់បញ្ចូលបច្ចេកវិទ្យា ជា​ការងារ​អាទិភាព​សំខាន់មួយក្នុងគោលដៅ និងផែនការអភិវឌ្ឍន៍ជាតិ សំដៅពង្រីកហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល ជំរុញប្រព័ន្ធអេកូឡូ ស៊ីរស់រវើកសម្រាប់ធុរកិច្ចបង្កើតថ្មី សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មនៅកម្ពុជា និងផ្តល់​ឱកាសថ្មីៗ​ដល់​យុវជនកម្ពុជា តាមរយៈគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិ បាល។ បន្ថែមលើសពីនេះ កម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចការពារធនធានធម្មជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គម​ប្រកប​ដោយ​បរិយាបន្ន និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដែលជាគោលការណ៍​សំខាន់ នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជា​ភ្លើង​បំភ្លឺ​ផ្លូវ​ដល់​ការ​អភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ វាថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់ ដែល​នឹង​ធ្វើឱ្យកម្ពុជា រួមជាមួយប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅរកបដិវត្តន៍ឌីជីថល ដែលមាន​សក្តានុពល​ដ៏​ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកិច្ចការពារបរិស្ថាន។ ដូច្នេះ តាង​នាម​ឱ្យ​រាជរដ្ឋា ភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិ រក្សា​ឱ្យ​បាន​នូវសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ បន្តចែករំលែកបទពិសោធន៍ល្អៗ និងបង្កើន​ការ​កៀរ​គរធនធាន ដើម្បីជំរុញដល់នវានុវត្តន៍ឌីជី ថល និងសម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​រួម​របស់​តំបន់៕ ដោយ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm