ចិន ថ្កោលទោសការទាមទារជ្រុលហួសហេតុរបស់អាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Blinken

2024/04/24 08:09:39 pm        320

ប្រទេសចិនបានវាយប្រហារដោយពាក្យសម្ដីយ៉ាងខ្លាំងក្លាបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នលើពាក្យបណ្តឹងរបស់សហរដ្ឋអាមេរិកអំពីសមត្ថភាពឧស្សាហកម្មដ៏ច្រើនហួសប្រមាណរបស់ចិន ជាសញ្ញាថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken អាចនឹងមានការសន្ទនាដ៏លំបាកមួយចំនួនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នៅថ្ងៃទី២៤ ដល់២៦មេសា សប្តាហ៍នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ចេញផ្សាយកាលពីថ្ងៃអង្គារទី២៣ មេសា សប្ដាហ៍នេះ អ្នកការទូតចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមាន ចេតនាព្យាបាទក្នុងការទប់ស្កាត់ និងបង្រ្កាបការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសចិន ក្នុងគោលបំណងស្វែងរកទីតាំងប្រកួតប្រជែងដ៏អំណោយផល និងអត្ថប្រយោជន៍ទីផ្សារ។

ប្រភពដដែលនេះ បានបន្ថែមថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការបង្ខិតបង្ខំ និងគំរាមសម្លុតខាងសេដ្ឋកិច្ច ។

ប្រទេសចិនកម្រនឹងធ្វើសេចក្តីរាយការណ៍បែបនេះណាស់ មុនពេលមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកទស្សនកិច្ចក្នុងប្រទេសរបស់ខ្លួន។

ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលបញ្ហាមួយចំនួនបានសាកល្បងស្ថិរភាពនៃទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលបានបែកបាក់ដល់កម្រិតទាបបំផុត កាលពីឆ្នាំមុនបន្ទាប់ពីមានការចោទប្រកាន់ថាចិនបានបង្ហោះបាឡុងចារកម្មលើសហរដ្ឋអាមេរិក។

ខណៈកំពុងធ្វើយុទ្ធនាការកាលពីសប្តាហ៍មុន លោកប្រធានាធិបតី Joe Biden បានបន្ទោសទីក្រុងប៉េកាំងថាជា មនុស្សគួរឲ្យខ្លាច ហើយបានប្តេជ្ញាថានឹងដំឡើងពន្ធបីដងលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ចិន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        17
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm