សង្គមស៊ីវិលថ្កោលទោសចំពោះសកម្មភាពគណបក្សកម្លាំងជាតិបង្កភាពវឹកវរដោយចេតនាចំពោះជាតិ

2024/04/24 08:49:08 pm        294

បណ្តុំអង្គការសង្គមស៊ីវិល និងសមាគមនានានៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ ២០២៤​នេះ បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះសកម្មភាពរបស់ គណបក្ស​កម្លាំង​ជាតិ ដែលបង្កភាពវឹកវរដោយចេតនាចំពោះជាតិ តាមរយៈ​ការ​ប្រមូល​ផ្ដុំ​សកម្មជន​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ពាក់ព័ន្ធនឹងចំណាត់ការរបស់តុលាការ។

បណ្តុំអង្គការសង្គមស៊ីវិល និងសមាគមនានាបានលើកឡើងថា ពួកគេធ្លាប់ឃើញសកម្មភាព និង​មាន​បទ​ពិសោធន៍នៃការបង្កភាពវឹកវរដល់សង្គមជាតិរបស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ក្រុម​ប្រឆាំងជ្រុលនិយមបានរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ស្របពេល​ដែល​ប្រទេស​កម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសង្គមស៊ីវិល លើកឡើងថា ប្រទេសកម្ពុជា​ធ្លាប់​ឆ្លង​កាត់​ការ​ឈ្លាន​ពាន​​ពីបរទេសដោយការសាបព្រោះមនោគមវិជ្ជានយោបាយខ្មៅកខ្វក់ លាបពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល។ តើ​ប្រជាពលរ​ដ្ឋខ្មែរ​គ្រប់​រូប​នៅ​ចាំ​បានទេ? លោករម្លឹកឡើងថា កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូត​មានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រមុខថា្នក់ដឹកនាំ ដើម្បី​តែ​បុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្ន​កម្ពុជាក្លាយ​ជា​ប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក និងមានការ​អភិវឌ្ឍ​ជឿនលឿន​ឆាប់​រហ័ស​ជាង​គេបំផុតនៅក្នុងតំបន់។

លោកបញ្ជាក់ថា ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និង​ការ​ប្រឆាំង​ទៅលើចំណាត់ការរបស់តុលាការ គឺជាទង្វើក្បត់ជាតិកំណើតខ្លួន។ ដូច្នេះ​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើល​ដ៏​គឃ្លើញ​របស់​គណបក្ស​នយោបាយ​ដែលមានឈាមជាខ្មែរតែទទួលមនោគមពីក្រៅប្រទេស ចង់បំផ្លាញសុខ​សន្តិភាព និងការអភិឌ្ឍរបស់សង្គមជាតិខ្មែរបច្ចុប្បន្ន។

សូមជម្រាបថាតាមរយៈសេចក្ដីថ្លែងការណ៍របស់ បណ្តុំអង្គការសង្គមស៊ីវិល និងសមាគមនានា បាន​អំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់​កល​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់ របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ កុំចូលរួម​ជាមួយ​សកម្មភាព​ដែល​បង្ហាញ​ពី​ភាព​បែកបាក់សាមគ្គី តាមការញុះញង់របស់​ក្រុម​នយោបាយ​ជ្រុល​និយម​មួយ​ចំនួន​តូច​ដែល​មាន​ចេតនា​ចង់បង្កភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm