អ៊ីតាលី​៖​ អ្នក​ស្លាប់​ដោយសារ ​COVID-19 ៩៩%​ ចាប់​តាំង​ពី​ខែ​កុម្ភៈ​ជា​មនុស្ស​មិនបាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​

2021/07/28 12:22:48 pm        626

​អ៊ីតាលី៖ វិទ្យាស្ថាន​សុខភាព​ជាតិ (ISS) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ ទី​២៧ ខែ​កក្កដា​ថា​ មនុស្ស​ស្ទើរតែ ៩៩% ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ចាប់​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំនេះ​មិនបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​គ្រ​ប់ដូ​ស​ទេ​។

​ការសិក្សា​ដែល​បាន​កត់ត្រា​នៅ​ក្នុង​របាយការណ៍​ទៀងទាត់​ ស្តីពី​ការ​ស្លាប់​ដោយសារ​ជំងឺ COVID-19 ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​សុខភាព​សាធារណៈ​បាន​បន្ថែម​ថា ​មនុស្ស​មួយ​ចំនួន​តូច​ដែល​បាន​ទទួល​វ៉ាក់សាំង​ពេញលេញ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក៏​មាន​អាយុ​ច្រើនជាង​អ្នក​ដែល​បាន​ស្លាប់​ ដោយ​មិនបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ផង​ដែរគឺ​មាន​អាយុ ៨៨​ឆ្នាំ ៦​ខែ ទល់នឹង ៨០​ឆ្នាំ​។​ ពួកគេ​ក៏​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀត​ផង​ដែរ មុន​ពេល​ឆ្លង​វីរុស​នេះ​។​

​កាលពី​សប្តាហ៍​មុន ប្រទេស​អ៊ីតាលី​បាន​អនុវត្ត​តាម​ប្រទេស​បារាំង​ក្នុង​ការ​ប្រកាស​ថា ​ភស្តុតាង​នៃ​ការ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​រួច ឬ​ភាព​ស៊ាំ​នឹង​វីរុស COVID-19 នឹង​ចាំបាច់​សម្រាប់​សកម្ម​ភាព​ជាច្រើន​ រួមមាន​ការ​បរិភោគ​អាហារ​ក្នុង​តំបន់ និង​ការ​ចូល​ទៅ​កន្លែង​នានា​ដូចជា​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក សារមន្ទីរ និង​រោងភាពយន្ត​ជាដើម​។​ ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ពី​ការ​ស្លាប់ ​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៤​នាក់​កាលពី​ថ្ងៃ​អង្គារ បើ​ធៀប​ទៅ​នឹង​មួយថ្ងៃ​មុន​មាន​ត្រឹម ​២២​នាក់ ខណៈ​ដែល​ចំនួន​សរុប​នៃ​ការ​ឆ្លង​ថ្មី​កើន​ឡើង​ដល់ ៤.៥២២​នាក់ពី​ចំនួន ៣.១១៧​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm