យុវជនកម្ពុជាលែងព្រួយបារម្ភអំពីកង្វះការងារក្រោយចប់ការសិក្សា

2024/04/24 02:03:00 pm        68

ក្រុមនិស្សិតដែលសិក្សាលើមុខជំនាញផ្សេងៗគ្នានៅរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន​នេះ​ពួក​គេលែងមានការព្រួយបារម្ភថាខ្វះការងារ ឬខុសជំនាញ នៅពេលបញ្ចប់ថ្នាក់សិក្សានោះទេ ដោយសារតម្រូវការទីផ្សារការងារមានកាន់តែច្រើន ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់។

យុវជន នី ប្រាហ៊ីម មកពីខេត្តកំពង់ចាម និស្សិតឆ្នាំទី២ ជំនាញផ្នែកអក្សរសាស្រ្តខ្មែរ នៅសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ បាន​លើកឡើងថា ជាការមើលឃើញជាក់ស្តែងសព្វថ្ងៃនេះ ដោយសារ​ការ​ទាក់​ទាញ​វិនិយោគ​កាន់​តែច្រើន​ឡើងនៅក្នុងប្រទេស ធ្វើឲ្យតម្រូវការការងារក៏មានកាន់តែខ្ពស់និងគ្រប់វិស័យ ដែល​ទាម​ទារ​​ឲ្យ​យុវជនក្នុងស្រុក បង្កើនចំណេះដឹង និងជំនាញ ដើម្បីឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​ការងារ​ទាំង​ពេ​​ល​បច្ចុប្បន្ន និងអនាគត។

ស្រដៀងគ្នានេះ កញ្ញា សាន ស្រីណប់ មកពីខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជានិស្សិតឆ្នាំទី២ រៀន​ជំនាញ​ផ្នែក​អក្សរ​សាស្រ្តខ្មែរដូចគ្នា បាននិយាយថា អត្រាការងារបច្ចុប្បន្ន គឺមានច្រើនណាស់ និង​មិន​មែន​តែ​មួយ​ផ្នែក​ផង​ដែរ។ អ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមខ្លួន​ដើម្បី​ឆ្លើយតប​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវការ ហើយប្រសិនជាអាច យុវជនគួរសាកល្បងធ្វើការងារសមស្របណាមួយ ដើម្បី​ទទួល​បាន​បទពិសោធន៍ពីការងារ។

យុវជនទាំង២រូបនេះ បានទទួលស្គាល់ទៀតថា ការផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ទីផ្សារ​ការងារ​សព្វ​ថ្ងៃ​នេះ ពិតជាមានភាពទូលំទូលាយជាងមុន ថែមទាំងផ្តល់ឱកាសកាន់តែជាច្រើន ក្នុងការ​ស្វែង​យល់​ពី​តម្រូវ​ការ​ការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏​ដូច​ជា​ផ្តល់​នូវ​ដំណោះ​ស្រាយ​បញ្ហា​ទីផ្សារ​ការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយ​ស្រួល​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ www.nea.gov.kh, ហ្វេសប៊ុក , តេឡេ​ក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត។

បន្ថែម​ពី​នេះ​ទៀត គិតចាប់ពីថ្ងៃទី២២ ដល់៣០ ខែមេសា ឆ្នាំ២០២៤ មជ្ឈ​មណ្ឌល​ការងារ​ចល័ត​របស់​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនការ​ចុះ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ ដើម្បី​ផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការ​នាំ​យក​ឱកាស​ការងារ​ឲ្យ​កាន់​តែ​ខិត​ជិត​ដល់​យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

«ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព» នឹងចាប់ពីថ្ងៃទី ៩-១០ ខែឧសភាខាងមុខនេះ
2024/05/06 03:18:24 pm        1
រដ្ឋមន្ដ្រី៣រូបរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូង ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
2024/05/06 03:15:31 pm        1
ពលរដ្ឋជាច្រើនភូមិរស់នៅទីប្រជុំជនក្នុងឃុំស្រុកអន្លង់វែង ប្រឈមគ្មានទឹកស្អាតប្រើប្រាស់
2024/05/06 02:54:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្ត្រាលី យល់ព្រមតាមការពិន័យ ៦៦លានដុល្លារ ក្នុងសំណុំរឿងលុបជើងហោះហើរ

2024/05/06 03:33:57 pm
​មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងនាយករដ្ឋមន្ត្រី ហុងគ្រី នៅឯមូលដ្ឋានដ៏រឹងមាំរបស់គណបក្សកាន់អំណាច
2024/05/06 03:33:04 pm
​លោក Trump ចោទប្រកាន់លោក Biden ថា បានដំណើរការ «រដ្ឋបាល Gestapo»
2024/05/06 03:22:10 pm
​វិទ្យុទាក់ទង៖ យោធាអ៊ីស្រាអែលចាប់ផ្តើមជម្លៀសជនស៊ីវិលប៉ាឡេស្ទីនចេញពីទីក្រុង Rafah
2024/05/06 03:20:36 pm
​លោក ពូទីន គ្រោងធ្វើទស្សនកិច្ចនៅចិន ខណៈ EU ព្យាយាមមានឥទ្ធិពលលើជំហររបស់លោក ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន
2024/05/06 03:19:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am