ក្រុមយុវជនចាប់ផ្តើមចុះឈ្មោះប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាក្របខ័ណ្ឌក្រសួងអប់រំ

2024/04/24 09:31:53 pm        283

រយៈពេល៣ថ្ងៃមកហើយដែលក្រសួងមុខងារសាធារណៈ ប្រកាសទទួលពាក្យ​តាម​ប្រព័ន្ធ​អនឡាញ លើការចូលរួមប្រឡងជ្រើសរើសគ្រូបង្រៀនសម្រាប់កម្រិត បឋមសិក្សា ក្របខណ្ឌ​ក្រសួង​អប់រំ​យុវជន និងកីឡាចំនួន ១៣៤៧នាក់។ នាអំឡុងពេល​នេះ​យុវជន​ជា​ច្រើន​បាន​រៀបចំ​ដាក់​ពាក្យ​ប្រឡងនៅតាមបណ្តាមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។

លោក លាង ច័ន្ទរង្ស៊ី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២៤ ខែ​មេសានេះ​ថា ក្រោយពីក្រសួងមុខងារសាធារណៈប្រកាសសេចក្តីជូនដំណឹង ដល់សិស្ស-និស្សិត និងសាធារណជន ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅបឋមសិក្សា ក្នុង​ក្រប​ខ័ណ្ឌក្រសួងអប់រំយុវជន និងកីឡាប្រមាណ ១៣៤៧នាក់ មានសិស្ស និស្សិត ជា​ហូរ​ហែរ បានមកសាកសួរព័ត៌មានបន្ថែមអំពីរបៀបការចុះឈ្មោះប្រព័ន្ធអនឡាញ នៅ​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត ខណៈនៅខេត្តកណ្តាល ក៏មានការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ១២ +២ ចំនួន៣៧រូប និងគ្រូ ១២+៤ ចំនួន១៤រូបផងដែរ។

បណ្តាសិស្សនិស្សិត ថ្លែងថា ការដាក់ពាក្យសុំប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សានេះ ពួក​គេ​បាន​បំពេញ​ពាក្យសុំនៅតាមតំណរភ្ជាប់ ប្រព័ន្ធអនឡាញទាំងអស់គ្នា ដែលមានភ្ជាប់​ជូន​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងមុខាងសាធារណៈ ក្រៅពីនេះពួកគេបានមក​សាក​សួរព័ត៌មាន​បន្ថែម​នៅ​មន្ទីរ​មុខងារសាធារណៈខេត្តកណ្តាល ដើម្បីបញ្ជាក់ពី ភាពច្បាស់លាស់ នៅក្នុងសេចក្តី​ជូន​ដំណឹង​របស់ក្រសួងផងដែរ។

សូមបញ្ជាក់ថា អនុវត្តផែនការក្របខណ្ឌឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ គណៈ​កម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង របស់ក្រសួងមុខងារសាធារណៈ បានជូនដំណឹងដល់សិស្ស និស្សិត និង​សាធារណ​ជន ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅបឋមសិក្សា ក្នុង​ក្រប​ខណ្ឌ​ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ក្នុងនោះ គ្រូបង្រៀន​បឋម​សិក្សា​តាម​ប្រព័ន្ធ​បណ្តុះ​បណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៣០០នាក់ និងគ្រូបង្រៀន​បឋម​សិក្សា​តាម​ប្រព័ន្ធ​បណ្តុះ​បណ្តាល ១២+២ ជំនាន់ទី៤០ ចំនួន ១,០៤៧នាក់ ដែលការទទួល​ពាក្យ​សុំ​សិទ្ធ​ប្រឡង​គឺធ្វើឡើងប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៤ ហើយ​សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A និងB គឺត្រូវបានផ្តល់អាទិភាព នៅក្នុងដំណើរ​ការ​ប្រឡង​៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        36
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm