បណ្តឹងចំនួន៧បានប្តឹងជំទាស់ទៅលើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

2024/04/24 09:47:52 pm        271

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណៈកម្មការ​​ខេត្ត​រៀបចំការបោះឆ្នោតមួយចំនួនបានទទួលបណ្តឹងចំនួន៧ ដែលបានប្តឹង​ជំទាស់​ទៅ​លើ​ការ​បិទ​ផ្សាយ​បញ្ជីបោះឆ្នោតដំបូង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ អាណត្តិទី៤។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤ថា ស្របពេលដំណើរការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ សល់តែជិត១ខែទៀតប៉ុណ្ណោះ។ គណៈ​កម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​បានចាប់ផ្តើមការទទួលពាក្យបណ្តឹងតវ៉ា និងបណ្តឹង​ជំទាស់​ទៅ​លើ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូងជាបន្តបន្ទាប់។

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា មកដល់ពេលនេះ មានគណៈកម្មការ​ខេត្តរៀបចំ​ការ​បោះឆ្នោត​ចំនួន​៤ រួមមាន ខេត្តកំពត ស្វាយរៀង តាកែវ និងពោធិ៍សាត់ ដែលទទួលបានបណ្តឹងចំនួន៧ និង​បាន​ប្តឹង​ជំទាស់ទៅលើការស្នើសុំលុបឈ្មោះអ្នកទទួលមរណភាព និងការ​ស្នើ​សុំ​លាលែង​ពី​សាម៉ី​ខ្លួន​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ។

អ្នកនាំពាក្យរូបនេះ អះអាងថា ទោះបីមានពាក្យបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ក្តី ក៏មិន​អាច​ប៉ះ​ពាល់​ដល់​ការ​ប្រកាសបញ្ជីបោះឆ្នោតផ្លូវការនោះទេ ដោយសារ គ.ជ.ប នឹងអនុវត្តឱ្យបាន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី និងការកំណត់ដោយច្បាប់ សម្រាប់យក​ទៅ​ប្រើ​ប្រាស់​ក្នុង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនាពេលខាងមុខ។

អ្នកនាំពាក្យរូបនេះ បន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង អង្គបោះឆ្នោតមានសិទ្ធិប្តឹងតវ៉ា ឬ​ជំទាស់ ក្នុងរយះពេល៨ថ្ងៃ ចាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងករណីការប្តឹងតវ៉ា ឬជំទាស់មិនអាចទទួលយកបាន អង្គ​បោះឆ្នោត​មាន​សិទ្ធិប្តឹងបន្តមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូល​រួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ​២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះឆ្នោត​នេះ​នឹ​ង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm