ខណៈកិច្ចពិភាក្សាសន្ធិសញ្ញាប្លាស្ទីកចាប់ផ្តើម ប្រទេសនានាស្ថិតក្រោមសម្ពាធ

2024/04/24 03:59:20 pm        5

ប្រទេសជាច្រើន កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការធ្វើឱ្យមានវឌ្ឍនភាព លើសន្ធិសញ្ញាប្លាស្ទិកជាសកលលើកដំបូងមិនធ្លាប់មានក្នុងសប្តាហ៍នេះ ប៉ុន្តែប្រទេសនានាប្រឈមមុខនឹងការចរចាដ៏តានតឹង នៅក្នុងរដ្ឋធានីប្រទេសកាណាដា ដោយភាគីជាច្រើនបានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញអ្វីដែលសន្ធិសញ្ញា គួរតែរួមបញ្ចូល ខណៈកិច្ចពិភាក្សា ចាប់ផ្តើមកាលពីថ្ងៃអង្គារ។

ប្រសិនបើរដ្ឋាភិបាលនានា អាចព្រមព្រៀងលើសន្ធិសញ្ញាមានកាតព្វកិច្ចស្របច្បាប់ ដែលមិនត្រឹមតែនិយាយអំពីរបៀបដែលប្លាស្ទិកត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំនួនប៉ុន្មានដែលប្លាស្ទិក ត្រូវបានផលិត និងតើវាត្រូវបានប្រើប្រាស់ក្នុងរបៀបណាខ្លះ ដែលសន្ធិសញ្ញានេះ អាចក្លាយជាកតិកាសញ្ញាសំខាន់បំផុត ដើម្បីដោះស្រាយការបំភាយឧស្ម័នឡើងកម្តៅផែនដីសកល ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។

ប៉ុន្តែខណៈការចរចា ចាប់ផ្តើមនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា មានការជំទាស់យ៉ាងម៉ឺងម៉ាត់ពីការតវ៉ាផ្នែកគីមីឥន្ធនៈ និងរដ្ឋាភិបាលមួយចំនួន ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ចំពោះការកំណត់ការផលិត ឬការដាក់បម្រាមលើសារធាតុគីមីមួយចំនួន។

ការផលិតផ្លាស្ទិចមានចំនួនប្រហែល ៥% នៃការបំភាយក្នុងអាកាសធាតុ ហើយអាចកើនឡើងដល់ ២០% នៅត្រឹមឆ្នាំ២០៥០ លុះត្រាតែត្រូវបានកំណត់ នេះបើយោងតាមរបាយការណ៍កាលពីសប្តាហ៍មុនពីមន្ទីរពិសោធន៍ជាតិ ឡរ៉ែន ប៊ឺកែលលី(Lawrence Berkeley) សហព័ន្ធសហរដ្ឋអាមេរិក។

គណៈប្រតិភូរាប់ពាន់នាក់ រួមមានអ្នកចរចា អ្នកសម្របសម្រួល និងអ្នកសង្កេតការណ៍ដែលមិនរកប្រាក់ចំណេញ ត្រូវបានគេរំពឹងថាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Ottawa ដែលជាជុំចរចាលើកទីបួន មុនកិច្ចព្រមព្រៀងចុងក្រោយធ្វើឡើងនៅខែធ្នូ ។

អត្ថបទដែលទាក់ទង

អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2024/05/05 06:23:52 pm        1
រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm        1
Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្រុកហ្កាហ្សា៖ «គ្មានសុវត្ថិភាពទេ នៅទីក្រុង Rafah» ក្រោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/05/05 06:23:52 pm
​រដ្ឋមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាត ១ពាន់លានដុល្លារ
2024/05/05 06:22:30 pm
​Zelenskiy អំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នាអធិដ្ឋាន នៅថ្ងៃបុណ្យគ្រិស្តអ៊ីស្ទើរអូស្សូដក់
2024/05/05 06:21:31 pm
​រឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់នីតិវិធីវិលត្រឡប់ត្រូវការពេលវេលា
2024/05/05 05:44:50 pm
​មិនទាន់មានវឌ្ឍនភាពវិជ្ជមាននៅឡើយទេ ខណៈកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ នៅអេហ្ស៊ីប
2024/05/05 04:13:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/05 03:24:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/05 06:06:29 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am