តើមានអ្វីកើតឡើង នាពេលនេះ បន្ទាប់ពីសេចក្ដីស្នើច្បាប់ TikTok របស់អាមេរិក ត្រូវបានអនុម័ត?

2024/04/24 11:01:44 pm        25

ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារ (ទី២៣ ខែមេសា) បានអនុម័តច្បាប់ដែលផ្តល់នូវរយៈពេលប្រហែល ៩ខែដល់ម្ចាស់ជនជាតិចិនរបស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុន ByteDance ឲ្យលក់ទ្រព្យសម្បត្តិនៃកម្មវិធីវីដេអូខ្លី នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេត្រូវប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស។ ប្រធានាធិបតីលោក Joe Biden បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះ នៅថ្ងៃពុធ (ទី២៤ ខែមេសា) នេះ។ ហើយនេះជាអ្វីដែលទំនងជានឹងកើតឡើងនាពេលបន្ទាប់ សម្រាប់បណ្ដាញសង្គម TikTok មួយនេះ។

នៅពេលដែលលោក Biden ចុះហត្ថលេខាលើសំណើច្បាប់នេះ នាឡិការយៈពេល ២៧០ថ្ងៃចាប់ផ្តើមដើរ ពោលគឺជាពេលវេលាដែលក្រុមហ៊ុន ByteDance ត្រូវតែលក់ TikTok។ នៅជិតបញ្ចប់រយៈពេល ៩ខែនោះ ប្រសិនបើមើលទៅ ByteDance ជិតបញ្ចប់ដំណើរការលក់ដូរនោះ ប្រធានអាចអនុញ្ញាតបន្ថែមពេល ៩០ថ្ងៃទៀត ដើម្បីឲ្យកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់សព្វគ្រប់។ ប្រសិនបើសំណើច្បាប់នេះត្រូវបានចុះហត្ថលេខាឲ្យចូលជាច្បាប់ជាធរមានក្នុងសប្តាហ៍នេះ ដូចដែលបានរំពឹងទុក រយៈពេល ២៧០ថ្ងៃ នឹងបញ្ចប់ក្នុងរង្វង់ការចូលកាន់តំណែងរបស់ប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលនឹងធ្វើឲ្យមានការសម្រេចលើការបន្ថែមរយៈពេល ៣ខែទៀត ទាំងសម្រាប់លោក Biden របស់គណបក្សប្រជាធិបតេយ្យដែលកំពុងស្វែងរកការជាប់ឆ្នោតឡើងវិញ ឬបេក្ខជនឈានមុខគេខាងគណបក្សសាធារណរដ្ឋ គឺលោក Donald Trump។

នៅពេលដែលសេចក្ដីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ធរមាន គេរំពឹងថា បណ្ដាញសង្គម TikTok នឹងប្តឹងដើម្បីបញ្ឈប់ច្បាប់នេះ។ មេធាវីរបស់ TikTok ក៏ត្រូវបានគេរំពឹងថា នឹងស្នើសុំតុលាការឲ្យមានដីកាបឋម។ TikTok ចង់បានដីការារាំងការអនុវត្តច្បាប់ដើម្បីអនុញ្ញាតឲ្យការតវ៉ាពេញលេញរបស់ខ្លួន ប្រឆាំងនឹងធម្មនុញ្ញភាពនៃច្បាប់នេះដំណោះការទៅមុខបាន។ អ្វីដែលសំខាន់ថា តើទាំងអស់នេះនឹងចំណាយពេលយូរប៉ុនណា? ប្រសិនបើ TikTok ទទួលបានដីកាសម្រេចបឋមពីតុលាការដោយជោគជ័យ ដំណើរការលក់ដោយបង្ខំត្រូវបានបញ្ឈប់ ដែលអាចផ្តល់ឲ្យ TikTok នូវពេលវេលាបន្ថែមទៀតដើម្បីធ្វើប្រតិបត្តិការដោយសេរីនៅសហរដ្ឋអាមេរិក។

លើសពីនេះទៀត អំឡុងពេលនេះ តើកម្មវិធីរបស់ TikTok នឹងផ្លាស់ប្តូរទាំងស្រុងទេ? កម្មវិធី TikTok មិនគួរផ្លាស់ប្តូរសម្រាប់អ្នកប្រើប្រាស់ចំនួន ១៧០លាននាក់ នៅសហរដ្ឋអាមេរិកនោះទេ ចន្លោះពេលនេះ និងចុងបញ្ចប់នៃរយៈពេលនៃការលក់ដូរនេះ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៥។ ហើយពាក់ព័ន្ធនឹងករណីរបស់ TikTok នៅសហរដ្ឋអាមេរិកនេះ តើរដ្ឋាភិបាលចិននិយាយអ្វីខ្លះ? ប្រទេសចិនមានបញ្ជីបច្ចេកវិទ្យាដែលត្រូវការការយល់ព្រមពីរដ្ឋាភិបាលចិន មុននឹងនាំចេញទៅក្រៅប្រទេស។ អ្នកជំនាញបាននិយាយថា នីតិវិធីដោះស្រាយការណែនាំរបស់ TikTok នឹងស្ថិតនៅក្រោមបញ្ជីនេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm