យោធាកូរ៉េខាងត្បូងគ្រោងនឹងហាមឃាត់ទូរសព្ទ iPhone ដោយសារព្រួយបារម្ភអំពី «សុវត្ថិភាព»

2024/04/24 11:04:18 pm        29

យោងតាមប្រភពជាច្រើន កាលពីថ្ងៃអង្គារ (ទី២៣ ខែមេសា) បានឲ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាហាមឃាត់យ៉ាងទូលំទូលាយលើការប្រើប្រាស់ទូរសព្ទ iPhone នៅក្នុងអគារយោធា ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការលេចធ្លាយព័ត៌មានរសើប តាមរយៈការថតសំឡេង។

ប្រភពពីមន្ត្រីមួយក្រុមដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីបញ្ជាការកងទ័ពអាកាស បានចេញសេចក្តីប្រកាសផ្ទៃក្នុងមួយនៅលើម៉ាស៊ីនមេអ៊ីនត្រាណែតរបស់យោធា កាលពីថ្ងៃទី១១ ខែមេសា ដោយដាក់ចេញនូវការហាមឃាត់ទាំងស្រុងលើឧបករណ៍ណាមួយដែលមានសមត្ថភាពថតសំឡេង និងមិនអនុញ្ញាតឲ្យកម្មវិធីភាគីទី៣ គ្រប់គ្រងមុខងារដែលមានស្រាប់ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ដោយទូរសព្ទ iPhone ត្រូវបានចាត់ទុកថា ជាឧបករណ៍ដែលត្រូវហាមឃាត់។

យោងតាមឯកសារនោះ បានឲ្យដឹងថា ការសម្រេចហាមឃាត់ទូរសព្ទ iPhone ក្នុងវិស័យយោធា បានកើតមានពីកិច្ចប្រជុំរួមគ្នាដែលធ្វើឡើងដោយទីស្នាក់ការកណ្តាលនៃកងទ័ពជើងទឹក និងកងទ័ពអាកាស ដែលមានទីតាំងនៅទីក្រុង Gyeryongdae ក្នុងខេត្ត South Chungcheong។

លើសពីនេះទៀត ប្រសិនបើការហាមឃាត់ត្រូវបានពង្រីក វាទំនងជាហួសពីតំបន់ Gyeryongdae ដើម្បីរួមបញ្ចូលអង្គភាពផ្សេងទៀតទាំងអស់ទូទាំងប្រទេស។ ឧបករណ៍ដែលកំណត់ត្រូវហាមឃាត់ រួមមាននាឡិកាឆ្លាតវៃគ្រប់ប្រភេទ និងឧបករណ៍អាចពាក់បានផងដែរ។

ប្រសិនបើការហាមឃាត់ត្រូវបានពង្រីកដល់គ្រប់អង្គភាពក្រោមបង្គាប់ វានឹងប៉ះពាល់ដល់បុគ្គលិកយោធាជិត ៥០០.០០០នាក់។ យោងតាមវិទ្យាស្ថាន Korea Institute for Defense Analyses (វិទ្យាស្ថានកូរ៉េសម្រាប់ការវិភាគការពារជាតិ) ដែលជាវិទ្យាស្ថានស្រាវជា្រវស្ថិតក្រោមការគ្រប់គ្រងក្រសួងការពារជាតិ បានឲ្យដឹងថា ចំនួនបុគ្គលិកយោធាសរុប គឺ ៤.៩៩៨.០០០នាក់ គិតត្រឹមឆ្នាំ២០២២ ដែលក្នុងនោះមានកងទ័ពចំនួន ៣៦៥.០០០នាក់ កងទ័ពជើងទឹក ៦៩.០០០នាក់ និងកងទ័ពអាកាស ៦៥.០០០នាក់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm