ថ្នាក់ដឹកនាំក្រុង Baltimore ចោទម្ចាស់ និងអ្នកគ្រប់គ្រងនាវាថា ធ្វេសប្រហែស ក្នុងហេតុការណ៍បាក់រលំស្ពាន Key Bridge

2024/04/24 11:08:32 pm        28

ម្ចាស់ និងអ្នកគ្រប់គ្រងនាវាកុងតឺន័រដ៏ធំ ដែលបានបុកស្ពាន Francis Scott Key ឲ្យរលំបាក់ នៅសហរដ្ឋអាមេរិក កាលពីខែមុន គួរតែទទួលខុសត្រូវទាំងស្រុង ចំពោះហេតុការណ៍ដ៏អាក្រក់ននេះ។ នេះបើយោងតាមឯកសារដែលបានដាក់ទៅតុលាការ កាលពីថ្ងៃចន្ទ (២២ មេសា) តំណាងឲ្យអភិបាលក្រុង និងក្រុមប្រឹក្សាទីក្រុង Baltimore។

គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង២ បានដាក់ញត្តិភ្លាមៗ បន្ទាប់ពីមានការបាក់រលំនៅថ្ងៃទី២៦ ខែមីនានោះ ដោយសុំឲ្យតុលាការពិនិត្យមើលការទទួលខុសត្រូវរបស់ពួកគេក្រោមបទប្បញ្ញត្តិមុនសង្រ្គាមស៊ីវិលនៃច្បាប់សមុទ្រឆ្នាំ១៨៥១។ តុលាការសហព័ន្ធនៅរដ្ឋ Maryland ទីបំផុតនឹងសម្រេចថា តើអ្នកណាជាអ្នកទទួលខុសត្រូវ និងចំនួនទឹកប្រាក់ដែលពួកគេជំពាក់នូវអ្វីដែលអាចក្លាយជាគ្រោះមហន្តរាយផ្លូវទឹកធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ។

ក្រុមហ៊ុន Grace Ocean Private Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ជាម្ចាស់នាវា Dali ជានាវាដែលបើកចេញពីផ្លូវ ហើយបានទៅបុកចូលស្ពាននោះ។ ក្រុមហ៊ុន Synergy Marine Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែរ គឺជាអ្នកគ្រប់គ្រងនាវានេះ។

នៅក្នុងឯកសាររបស់ពួកគេ កាលពីថ្ងៃចន្ទ មេធាវីតំណាងឲ្យទីក្រុងនេះ បានចោទប្រកាន់ក្រុមហ៊ុនពីការធ្វេសប្រហែស ដោយលើកហេតុផលថា ក្រុមហ៊ុនគួរតែដឹងថា នាវា Dali មិនស័ក្តិសមសម្រាប់ការធ្វើដំណើរនោះទេ ហើយត្រូវមានអ្នកបញ្ជានាវា ជានាវិកដែលមានសមត្ថភាពជាងនេះ។

យ៉ាងណាក្ដី អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទនោះថា វានឹងមិនសមរម្យក្នុងការធ្វើអត្ថាធិប្បាយលើវិវាទដែលកំពុងរង់ចាំដំណើរការផ្លូវច្បាប់នោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm