រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអយ្យការសាលាដំបូងខេត្ត ផ្សព្វផ្សាយច្បាប់ស្តីពីការការពារតំបន់ធនធានធម្មជាតិរបស់រដ្ឋក្នុងខេត្ត

2024/04/24 11:45:00 pm        112

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក សាន់ យូ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះទៅផ្សព្វផ្សាយច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំងកុំអោយមានការឈូសទន្ទ្រានកាន់កាប់យកជាកម្មសិទ្ធិ ។ ពិធីនេះបានធ្វើឡើងនៅសាលាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត, មន្ទីរធនធានទឹក, មន្ទីរបរិស្ថាន, អភិបាលស្រុក មេភូមិ មេឃុំ និងប្រជាជន សរុបចំនួន២០១នាក់ ។ 

ឯកឧត្តម ឯក ស៊ុនរស្មី បានថ្លែងថា៖ ការចុះផ្សព្វផ្សាយច្បាប់នៅក្នុងស្រុកជលគីរីនាពេលនេះ គឺចង់អោយប្រជាពលរដ្ឋ មេភូមិ មេឃុំ រដ្ឋបាលស្រុក រួមនិងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ យល់ដឹងកាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃបទល្មើសជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងធនធានធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋ។ ពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ផ្សេងទៀតទាក់ទងនឹងការការពារធនធានធម្មជាតិ ។ ណែនាំមន្ត្រីនគរបាលយុត្ដិធម៌អោយស្គាល់ និងយល់ពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្ដិធម៌ក្នុងសំណុំរឿងបទល្មើសទាក់ទងនឹងធនធានធម្មជាតិ ។ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្ដិធម៌ក្នុងការបង្ក្រាបបទល្មើសទាក់ទងនឹងជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសនានាដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បន្ថែមលើសពីការលើកឡើងខាងលើ ឯឧ បានបង្ហាញលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងលេខ 236/24 សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សេចក្តីជូនដំណឹងស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលកាន់កាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយខេត្តបានយោងសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ លេខ 1127/0324 សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន តាមខ្លឹមសារលិខិតបានន័យថា រដ្ឋបាលខេត្តមិនទទួលស្គាល់រាល់លិខិតចុះហត្ថលេខាបញ្ជាក់ពីមេភូមិ មេឃុំ ឬស្រុក ដែលផ្ទុយពីលិខិតខាងលើឡើយ ។ 

នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋជាម្ចាស់គ្រឿងចក្រក្នុងស្រុកជលគីរី នូវសារុង ថវិកា និងអាហារថ្ងៃត្រង់ជូនពួកគាត់ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm