លោកគ្រូ អ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ ជាមូលធនមនុស្សប្រកបដោយ សក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌

2024/04/24 11:58:39 pm        167

ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា លោកគ្រូ អ្នកគ្រូជាសិក្ខាកាមនៃសាលាមធ្យមវិចិត្រសិល្បៈ ជាមូលធនមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រិសិល្បៈទាំងពេលនេះ និងទៅថ្ងៃអនាគត។

​ការថ្លែងរបស់លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ យ៉ាងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី១)

សម្រាប់មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ, នៅសាលាមធ្យមវិចិត្រសិល្បៈ រសៀល

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។

លោកជំទាវ បន្តថា ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យនិងជំនាញទន់ (soft skill) បន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំបណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។ 

លោកជំទាវ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីលោកគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់ លើមុខវិជ្ជាទាក់ទងនឹងកិច្ចការគរុកោសល្យ កិច្ចតែងការបង្រៀន និងការគ្រប់គ្រងថ្នាក់ ដែលពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់កិច្ចការងារប្រចាំថ្ងៃរបស់លោកគ្រូអ្នកគ្រូ ទាំងអស់ ដែលសំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាពការងារនៅសាលាមធ្យមវិចិត្រសិល្បៈ។ លទ្ធផលទាំងអស់នេះ ក៏បានកើតចេញមកពីការខិតខំប្រឹងប្រែងរបស់សាស្រ្តាចារ្យទាំងអស់ ដែលបានផ្តល់ នូវបទ ពិសោធ និងចំណេះ ដឹង ទាំងឡាយ របស់ខ្លួន តាមរយៈការ បកស្រាយ ពន្យល់មេរៀន ទ្រឹស្តីផ្សារភ្ជាប់ជាមួយបទពិសោធជាក់ស្តែង ដែលពិតជាបានរួមចំណែកជួយឱ្យសិក្ខាកាម ទាំងអស់ ងាយយល់ ឆាប់ចាំ និងអាចយកទៅអនុវត្តបាន។ 

បើតាមលោក ទេព សុផេង នាយករងសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ និងសាលាមធ្យមវិចិត្រសិល្បៈ បានសម្រេចជ្រើសរើសយក សិក្ខាកាមសរុបចំនួន៨៥រូប ក្នុងនោះស្ត្រី២៥រូប ដែលធ្លាប់ ទទួលការបណ្តុះបណ្តាលវគ្គ នេះ ជំហាន១ ក្រុម១ កាលពីឆ្នាំ២០២៣ ដើម្បីមកទទួលការបណ្តុះបណ្តាលបន្ត នាឆ្នាំ២០២៤ នេះ។ សកម្មភាពជាក់ស្តែងក្នុងដំណើរការបណ្តុះបណ្តាល លោកគ្រូឧទ្ទេស បានបង្កលក្ខណៈដល់សិក្ខាកាម ក្នុងការ ចោទសួរ និងចូលរួមចែករំលែកបទពិសោធ ដោយលើកករណីសិក្សា និងទិដ្ឋភាពការងារប្រចាំថ្ងៃ មកពន្យល់ជូន សិក្ខាកាម និងផ្តល់ឱកាស់ដល់សិក្ខាកាម ធ្វើការងារជាក្រុម និងឡើងធ្វើបទបង្ហាញ ពីលទ្ធផលការងារ និងការយល់ឃើញ លើមុខវិជ្ជា ផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm