យុវជន ៧នាក់ ត្រូវចាប់ខ្លួន ក្នុងការវាយឆ្មក់ប្រឆាំង «អំពើភេរវកម្ម» របស់អូស្ត្រាលី

2024/04/25 12:13:04 am        483

នគរបាលអូស្ត្រាលីបានចាប់ខ្លួនក្មេងជំទង់ ៧នាក់ នៅក្នុងរលកនៃការវាយឆ្មក់ប្រឆាំងអំពើភេរវកម្ម នាថ្ងៃពុធ (ទី២៤ ខែមេសា) នេះ ដោយបណ្ដាមន្ត្រីជាន់ខ្ពស់អះអាងថា បណ្តាញនេះអាចគ្រោងធ្វើការវាយប្រហារ បន្ថែមពីលើការបង្កហានិភ័យគួរឲ្យស្អប់ស្ពើមដល់សាធារណជន។

មន្ត្រីជាង ៤០០នាក់ បានចូលរួមក្នុងប្រតិបត្តិការស្វែងរកនៅទីតាំងចំនួន ១៣កន្លែង ទូទាំងទីក្រុងស៊ីដនី បន្ទាប់ពីមានការវាយប្រហារលើសង្ឃជាន់ខ្ពស់ ១អង្គ នៅព្រះវិហារ Assyrian ដោយការចាក់នឹងកាំបិត តែមិនគ្រោះថ្នាក់ដល់ជីវិត កាលពីថ្ងៃទី១៥ ខែមេសា។

គួរបញ្ជាក់ថា ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានឃុំឃាំងរួចហើយ ជុំវិញការវាយប្រហារនោះ ប៉ុន្តែនគរបាលបាននិយាយថា យុវជនចំនួន ៧នាក់ផ្សេងទៀតដែលជាផ្នែកមួយនៃ «បណ្តាញសហការី និងមិត្តរួមការងារដ៏ធំទូលាយ» នោះ ឥឡូវនេះត្រូវបានចាប់ខ្លួន។

ស្នងការរងនគរបាលលោក Dave Hudson បាននិយាយថា ការតាមឃ្លាំមើល «យ៉ាងដិតដល់» លើបណ្តាញនេះ បានបង្កើតចេញជារូបភាពគួរឲ្យព្រួយបារម្ភ ដែលទាមទារឲ្យមានសកម្មភាពជាបន្ទាន់។ លោកបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការវាយឆ្មក់នោះថា៖ «ឥរិយាបថរបស់ពួកគេ អំឡុងពេលស្ថិតនៅក្រោមការតាមឃ្លាំមើលនេះ បាននាំឲ្យយើងជឿថា ប្រសិនបើពួកគេប្រព្រឹត្តអំពើណាមួយនោះ យើងនឹងមិនអាចទប់ស្កាត់បានឡើយ»។

ចំណែកអ្នកឯកទេសប្រឆាំងភេរវកម្មរបស់នគរបាលសហព័ន្ធអូស្ត្រាលី លោកស្រី Krissy Barrett បាននិយាយថា បណ្តាញនេះ «បានចែករំលែកមនោគមវិជ្ជាជ្រុលនិយមឃោរឃៅស្រដៀងៗគ្នា»។ តែទោះបីជានគរបាលជឿថា ការវាយប្រហារអាចកើតមានឡើងក៏ដោយ ក៏ជំនួយការស្នងការ លោកស្រី Barrett បាននិយាយថា រហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់អាចរកឃើញភស្តុតាងណាមួយ ពាក់ព័ន្ធនឹង «ទីតាំង ពេលវេលា ឬគោលដៅជាក់លាក់» សម្រាប់ការវាយប្រហារនោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm