រដ្ឋាភិបាល​ឥណ្ឌា​ស្នើ​រដ្ឋ​នានា​ផ្ដល់​ទិន្នន័យ​ស្ដីពី​ការ​ស្លាប់​ព្រោះ​កង្វះ​អុកស៊ីសែន ​អំឡុង​រលក​ទី​២​ នៃ​វីរុស COVID-19

2021/07/28 08:27:54 pm        640

​ឥណ្ឌា៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​អង្គារ​រដ្ឋាភិបាល​សហព័ន្ធ​របស់​ប្រទេស​ឥណ្ឌា បាន​ស្នើ​សុំ​ឱ្យ​ផ្ដល់​ទិន្នន័យ​ចំ​នួន​មនុស្ស​ស្លាប់​ ដែល​អាច​បណ្តាល​មក​ពី​កង្វះ​អុកស៊ីសែន​អំឡុង​រលក​ទី​២ នៃ​វីរុស COVID-19​។​

ទិន្នន័យ​នេះ​នឹង​ត្រូវ​ចងក្រង​បញ្ចូល​គ្នា និង​ដាក់​ជូន​សភា​នៅមុន​ដំណាច់​សម័យប្រជុំ​រដូវ​មូសុង​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​។ ​សារព័ត៌មាន​មួយ​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ថា យើង​បាន​ទទួល​សំណួរ​ម្តង​ហើយ​ម្តង​ទៀត​ អំពី​ការ​ស្លាប់​ដោយសារ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​សភា​។ កាលពី​សប្ដាហ៍​មុន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ស្តីពី​កង្វះ​អុកស៊ីសែន​ធ្ងន់ធ្ងរ អំឡុង​រលក​ទី​២ ​នៃ​ការ​រាតត្បាត​សកល ក្រសួង​សុខាភិបាល​សហ​ព័ន្ធ​បាន​និយាយ​ថា គ្មាន​ការ​ស្លាប់​ដោយសារ​កង្វះ​អុកស៊ីសែន​ត្រូវ​បាន​រាយ​ការណ៍​ជាក់លាក់ ​ដោយ​បណ្ដា​រដ្ឋ​ណា​ទេ។​ ការ​ឆ្លើយ​តប​របស់​រ​ដ្ឋា​ភិ​បាល​កើតឡើង​បន្ទាប់ពី​រលក​ទី​២ ​នៃ​ជំងឺ COVID-19 ដ៏​មហន្តរាយ​ដែល​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​របស់​ប្រទេស ហើយ​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។

ករណី​ឆ្លង​ជំងឺ COVID-19 បាន​កើន​ឡើង​យ៉ាង​គ្រោះថ្នាក់​ចាប់ពី​ខែ​មេសា​ដល់​ខែ​មិថុនា ហើយ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ខែ​ឧសភា ​ដោយមាន​អ្នក​ឆ្លង​ជាង ៤​លាន​ករណី និង​មាន​មនុស្ស​ស្លាប់​ជាង ៤.០០០​នាក់​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​ឥណ្ឌា​មាន​មនុស្ស​ឆ្លង​វីរុស​ COVID-19 ចំនួន ៣១,៤៨៣,៤១១​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤២,៩២៨​នាក់ និង​ស្លាប់​ចំនួន ៤២២,០៥៤​នាក់បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៦៤០​នាក់​បន្ថែម​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm