ការព្រមានពីគ្រោះថ្នាក់ ត្រូវបានចេញសម្រាប់ទីក្រុងបាងកក ដោយសារកម្ដៅក្ដៅហួសហេតុ

2024/04/25 12:20:41 am        513

អាជ្ញាធរថៃបានចេញការព្រមានអំពីកម្ដៅក្ដៅខ្លាំងហួសហេតុ សម្រាប់ទីក្រុងបាងកក នៅថ្ងៃពុធ (ទី២៤ ខែមេសា) នេះ ដោយជំរុញឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ ដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈសីតុណ្ហភាពក្ដៅកាន់តែខ្លាំងឡើងៗ។

សីតុណ្ហភាពត្រូវបានគេព្យាករថា នឹងឡើងដល់ ៣៩អង្សាសេ នៅក្នុងតំបន់ដ៏ធំទូលាយនៃរដ្ឋធានីរបស់ថៃមួយនេះ ខណៈដែលសន្ទស្សន៍កម្ដៅបានឡើងលើសពី ៥២អង្សាសេដែលត្រូវបានអាជ្ញាធរក្រុងចាត់ថ្នាក់ថា ជាកម្ដៅ «ដ៏គ្រោះថ្នាក់ខ្លាំងបំផុត»។ គួរបញ្ជាក់ថា សន្ទស្សន៍កម្ដៅ គឺជារង្វាស់ពីសីតុណ្ហភាពជាក់ស្ដែង ដោយគិតទៅលើសំណើម ល្បឿនខ្យល់ និងកត្តាផ្សេងៗទៀត។

នាយកដ្ឋានបរិស្ថានរបស់អាជ្ញាធរក្រុងបាងកក បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា៖ «ការព្រមាន គឺថា សន្ទស្សន៍កម្ដៅថ្ងៃនេះ មានគ្រោះថ្នាក់ខ្លាំងបំផុត។ សូមមេត្តាចៀសវាងសកម្មភាពខាងក្រៅ។ សន្ទស្សន៍កម្ដៅត្រូវបានចាត់ថ្នាក់ថា មានគ្រោះថ្នាក់ខ្លាំងបំផុត នៅពេលដែលវាឡើងលើសពី ៥២អង្សាសេ»។

ខែមេសា ជាធម្មតាគឺជារយៈពេលដ៏ក្តៅ និងសើមបំផុតនៃឆ្នាំនៅក្នុងប្រទេសថៃ ប៉ុន្តែស្ថានភាពក្នុងឆ្នាំនេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារបាតុភូតអាកាសធាតុ El Nino។

អាកាសធាតុដ៏ក្តៅហែងនេះ ត្រូវបានគេរំពឹងថា នឹងបន្តមាននៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយរដ្ឋាភិបាលបានជំរុញឲ្យប្រជាជនរក្សាជាតិទឹកក្នុងខ្លួន លាបឡេការពារកម្ដៅថ្ងៃ និងហាត់ប្រាណក្នុងផ្ទះ ដើម្បីចៀសវាងសុរិយរោគ ឬការសន្លប់ដោយសារកម្ដៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm