ប្រធានាធិបតីនេប៉ាល់ ស្នើឲ្យប្រទេសកាតា ជួយនិស្សិតដែលត្រូវចាប់ជាចំណាប់ថ្នូរ ដោយក្រុមហាម៉ាស

2024/04/25 12:59:40 am        334

មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីនេប៉ាល់ បានស្នើឲ្យមេដឹកនាំនៃប្រទេសកាតាដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអាស៊ីខាងត្បូង ជួយដោះលែងនិស្សិតនេប៉ាល់ម្នាក់ ដែលត្រូវគេចាប់ជាចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។

ប្រធានាធិបតីនេប៉ាល់លោក Ram Chandra Poudel បានជួបជាមួយលោក Sheik Tamim bin Hamad Al Thani នៅឯភូមិគ្រឹះរបស់លោកប្រធានាធិបតី ក្នុងរដ្ឋធានីកាត់ថ្មាន់ឌូ(Kathmandu)។

ទីប្រឹក្សាសារព័ត៌មានរបស់ប្រធានាធិបតីនេប៉ាល់ លោក Kiran Pokharel បានប្រាប់សារព័ត៌មាន APថា លោក Al Thani បាននិយាយថា លោកនឹងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយដោះលែង និស្សិតឈ្មោះ Bipin Joshi។ 

លោក Joshi ស្ថិតក្នុងចំណោមនិស្សិតនេប៉ាល់ ១៧នាក់ ដែលកំពុងសិក្សាផ្នែកកសិកម្ម នៅតំបន់តាំងទីលំនៅ Alumim kibbutz ក្បែរតំបន់ហ្កាហ្សា នៅពេលដែលក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។ សិស្ស១០នាក់ បានស្លាប់ និង៦នាក់ទៀត រងរបួស ខណៈលោក Joshi ត្រូវបាន ចាប់ពង្រត់ទៅកាន់តំបន់ហ្កាហ្សា។

ទោះបីជាមិនទាន់មានព័ត៌មានអំពីស្ថានភាពរបស់លោក Joshi  ឬកន្លែងណាក៏ដោយ ក៏មន្ត្រីនេប៉ាល់ បាននិយាយថា ពួកគេជឿថា រូបគេ នៅមានជីវិត នៅឡើយ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm