ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ មួយចំនួនខ្វះទឹកស្អាតប្រើប្រាស់ពុំគ្រប់គ្រាន់

2024/04/25 01:10:54 am        219

កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មួយចំនួនបានត្អូញត្អែរពីការកង្វះទឹកស្អាតប្រើប្រាស់ពុំគ្រប់គ្រាន់ជាង១សប្តាហ៍មកនេះ ដោយស្ថានភាពទឹកប្រែកង្វល់ពិបាកប្រើ។

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេមរភូមិន្ទ ពិសេសនៅតំបន់រង្វង់មូលស្តូក សង្កាត់ស្មាច់មានជ័យ បានលើកឡើងថា ឱកោះកុងអន្លង់កម្ម ទោះជាទឹកជ្រោះ ទឹកស្ទឹង ទឹកលាងទុយោ យ៉ាងម៉េចក៏លក់ជាតម្លៃទឹកស្អាតពេញថ្លៃដែរ។ ទឹកខ្សោយ ទឹកដាច់ តាមចិត្ត តែបើបង់យឺតផាក។នេះជាការឡើងរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Bora Vet kkg ។

ប្រភពពលរដ្ឋដដែល អះអាងថា ទឹកល្អក់ ផ្តើមតាំងពីថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់មកស្ថានភាពទឹកផ្តើមប្រែល្អក់ៗថ្លាៗពិបាកប្រើ ពោលគឺមិនថ្លាស្អាត២៤ម៉ោងដូចមុនៗទេ។ បើឱ្យដាច់គឺមិនដាច់ទេទឹក រីឯសម្ពាធទឹកវិញទាបខ្សោយមិនខ្លាំង ពិបាកងូត បោកសម្លៀកបំពាក់ និងដាំស្លរ។

ដោយឡែកពលរដ្ឋរស់នៅតំបន់ឆ្នេររីករាយ ក្បែរមាត់ព្រែកកោះប៉ោវិញ ក៏ជួបបញ្ហាកង្វះទឹកស្អាតដូចគ្នាដែរ ដូច្នេះដល់ក្រុមហ៊ុនផ្គង់ផ្គង់ទឹកស្អាតខេត្តកោះកុង និងលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ចុះពិនិត្យដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ លើសេវាកម្មមួយនេះ ចៀសវាងខ្វះខាតទឹកប្រើអំឡុងរដូវប្រាំង។

បញ្ហានេះដែរ លោក ខ្លឹម គគីរ ប្រធានមន្ទីរស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ថ្លែងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថា ស្ថានភាពទឹកនៅទំបន់ទប់ទឹកនៅជ្រោះតាប៉ន នៅមានកំពស់១៥.៤៨ម៉ែត្រ ដោយបន្តតាមដានទៀតដើម្បីរាយការណ៍ជូនរដ្ឋបាលខេត្ត និងក្រសួងសាមី។

ទោះបីយ៉ាងណា នៅពេលអ្នកសារព័ត៌មានមានបំណងចុះផ្តិត និងសម្ភាសន៍ពីស្ថានភាពទឹកនៅទំនប់ទឹកជ្រោះតាប៉ន ដើម្បីដឹងជាក់ស្តែងនៅទីនោះ តែបែរជា លោក ខ្លឹម គគីរ លើកឡើងថា លោករវល់ប្រជុំZOOMរសៀលនេះ ហើយលោកព្យាយាមទាក់ទងទៅម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្ត ហើយមិនអាចទាក់ទងបានទេ។

ចំណែកឈ្មោះ វិចិត្រ ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងការផលិតទឹកស្អាតនៅតំបន់ជ្រោះតាប៉ន និយាយថា លោកមិនអាចអនុញ្ញាតឱ្យចូលថត និងសម្ភាសន៍បានទេនៅទំនប់ទឹកផ្ទាល់ លុះត្រារង់ចាំការឯកភាពសម្រេចពីថ្នាក់ដឹកនាំក្រុមហ៊ុនសិន ទើបអោយចូលបាន។ តែឈ្មោះ វិចិត្រ ក៏សុំជាកម្រសំណួរដែលចង់ទៅសម្ភាសន៍ព័ត៌មានអំពីស្ថានភាពកម្រិតទឹកនៅទំនប់ផ្ទាល់៕

 អត្តបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        36
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm