មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍

2024/04/25 03:27:14 pm        457

មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាតំបន់ហ្កាហ្សាស្ទ្រីប អាចឡើងហួសលើសពីកម្រិតទុរ្ភិក្សនៃអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍។

លោក ហ្គាន ខារ៉ូ ខើរី (Gian Caro Cirri) នាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុងហ្សឺណែវ បាននិយាយថា «ហ្កាហ្សាកាន់តែខិតទៅជិតស្ថានភាពទុរ្ភិក្សហើយ។ មានភ័ស្តុតាងសមហេតុផលដែលថាកម្រិតទុរ្ភិក្សទាំងបីគឺអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ នឹងត្រូវឡើងហួសបន្ទាត់កំណត់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ»។

របាយការណ៍គាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា ទុរ្ភិក្សនៅហ្កាហ្សាជិតមកដល់ ហើយទំនងជានឹងកើតឡើងនៅខែឧសភា នៅភាគខាងជើង ហើយអាចរីករាលដាលពាសពេញតំបន់នៅខែកក្កដា។ កាលពីថ្ងៃអង្គារ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើងគឺខ្ពស់ខ្លាំងណាស់។

អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងបញ្ជូនជំនួយចូលក្នុង និងចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារនៅតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាមិនបានរារាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទេ ហើយបានស្ដីបន្ទោសទីភ្នាក់ងារជំនួយចំពោះភាពគ្មានប្រសិទ្ធភាពរបស់ខ្លួនក្នុងការចែកចាយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm