សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា

2024/04/25 06:01:43 pm        457

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវ​សប្បុរស​ជន​ចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការ សម្រាប់ព្យាបាលដល់កុមារ​កម្ពុជា​។

សម្ដេចតេជោ បានមានប្រសាសន៍តាមរយៈសារនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤នេះ សម្ដេចត្រូវ​បាន​ទទួល​នូវ​ការ​អញ្ជើញ​ឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់​ក្រុម​បាល់ទាត់​​តារាកម្ពុជា(Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធាន​ក្រុម​។ ព្រឹកនេះសម្ដេចបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ​ទាំងអស់​ដើម្បី​រៀបចំផែន​ការស​ម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុម​បាល់ទាត់​មួយនេះ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការ​ប្រកួត​បាល់​ទាត់​នា​ល្ងាច​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ «រួមគ្នា​ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្ដេចនឹង​ចូល​រួមដឹកនាំ​ការ​ប្រកួត​ជាមួយ​គ្រូ​បង្វឹក​ផ្លូវការ​នៅ​ស្តាត​អូឡាំពិកនាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់​ផ្តើម​នូវ​ទម្រង់​លេង​របស់​សម្ដេច​គឺ ៣.៤.៣. ។

សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណៈចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជំរុញ​ចលនា​មនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជន​ចូលរួមជួយ​ថវិកា​សម្រាប់​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

សម្ដេចតេជោ បញ្ជាក់ថា សម្រាប់សម្ដេច និងភរិយានឹងចូលរួមថវិកាចំនួន ២០០ លានរៀល ហើយ​ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈសម្ដេច សូមទាក់ទងទៅ ឯកឧត្តម សៀង ទៀង ដែលមានលេខទូរស័ព្ទ០១២ ៩៦១៩៧១៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm