អ្នកឃ្លាំមើល៖ អ៊ីរ៉ង់កាត់បន្ថយវត្តមានយោធានៅស៊ីរី បន្ទាប់ពីការវាយប្រហារដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល

2024/04/25 11:29:13 am        49

ប្រភពស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ និងអ្នកឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់ បានកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ ដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល។

ប្រភពដដែល បានអះអាងថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីឆ្លងកាត់សង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ ប៉ុន្តែការវាយប្រហារជាបន្តបន្ទាប់សំដៅទៅលើមេបញ្ជាការរបស់ខ្លួន ក្នុងប៉ុន្មានខែថ្មីៗនេះ បានជំរុញឲ្យមានការរៀបចំវត្តមានយោធារបស់ខ្លួនឡើងវិញ។

ប្រភពដែលជិតស្និទ្ធនឹងក្រុមហេសបូឡា បាននិយាយថា អ៊ីរ៉ង់បានដកកងកម្លាំងរបស់ខ្លួនចេញពី ប្រទេសស៊ីរីភាគខាងត្បូង រួមទាំងខេត្ត Quneitra និង Daraa ដែលស្ថិតនៅលើខ្ពង់រាប Golan Heights ដែលត្រូវបានអ៊ីស្រាអែលដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។

ប្រភពនៅ បានបន្ថែមថា ប៉ុន្តែអ៊ីរ៉ង់ នៅតែរក្សាវត្តមាន នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ។

រយៈពេលប៉ុន្មានខែថ្មីៗនេះ បានឃើញការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល ដោយឈានដល់ការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដែលបានធ្វើឲ្យខូចខាតស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស និងបានសម្លាប់ឆ្មាំបដិវត្តន៍ចំនួន ៧រូប ដែលក្នុងនោះមានឧត្តមសេនីយ៍ពីរនាក់។

ការវាយប្រហារនោះដែរ បានជំរុញឲ្យអ៊ីរ៉ង់ចាប់ផ្តើមការវាយប្រហារដោយមីស៊ីលនិងយានដ្រូនផ្ទាល់ ជាលើកដំបូងប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃទី ១៣-១៤ ខែមេសា ដែលបានធ្វើឲ្យមានភាពតានតឹង ក្នុងតំបន់កើនឡើង។

អត្ថបទដែលទាក់ទង

ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm        1
ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm        1
ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម

2024/05/04 08:21:21 pm
​សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm
​មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm
​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 02:04:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am