អាមេរិក៖ អ៊ីស្រាអែលជំរុញឲ្យផ្តល់ភាពស្របច្បាប់ដល់ការតាំងទីលំនៅ នៅវេសបែង គឺគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ

2024/04/25 06:33:30 pm        359

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងរបាយការណ៍រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែល លោក Bezalel Smotrich កំពុងជំរុញឲ្យធ្វើដូច្នេះថា ការផ្តល់ភាពស្របច្បាប់នៅដល់ការតាំងទីលំនៅ នៅតំបន់វេសបែង ( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល នឹងមាន«គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។

សារព័ត៌មាន Times of Israel បានរាយការណ៍ថា លោក Smotrich ចង់ចាប់ផ្តើមដំណើរការធ្វើឲ្យស្របច្បាប់ដល់លំនៅឋានខុសច្បាប់ចំនួន ៦៨ នៅតំបន់វេសបែង ដោយហៅវាថា ជា«ការពង្រីកគួរឲ្យព្រួយបារម្ភបំផុត» សម្រាប់ចលនាតាំងទីលំនៅ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«របាយការណ៍ទាំងនេះលើកឡើងអំពីការណែនាំ ដើម្បីគាំទ្រដល់លំនៅឋានខុសច្បាប់ នៅតំបន់វេសបែង យើងជឿថា វានឹងមានគ្រោះថ្នាក់ ហើយគ្មានការទទួលខុសត្រូវ»។

លោកបាននិយាយថា សហរដ្ឋអាមេរិកប្រឆាំងនឹងការតាំងទីលំនៅនេះ ហើយជឿថា ពួកគេបំពានច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន «នឹងបន្តជំរុញឲ្យមន្ត្រីអ៊ីស្រាអែល បដិសេធមិនចាត់វិធានការ ដើម្បីផ្តល់មូលនិធិដល់ការតាំងទីលំនៅដែលខុសច្បាប់ជាយូរមកហើយ ក្រោមច្បាប់របស់អ៊ីស្រាអែល»។

អ៊ីស្រាអែល បានតាំងទីលំនៅ នៅតំបន់វេសបែងយ៉ាងទូលំទូលាយ ចាប់តាំងពីឆ្នាំ ១៩៦៧ ដោយចាត់ទុកវា ជាតំបន់ភ្នំ Judea និង Samaria នៅក្នុងព្រះគម្ពីរ ហើយមានសារៈសំខាន់ចំពោះសន្តិសុខរបស់អ៊ីស្រា អែល។ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជំរុញកំណើនការតាំងទីលំនៅ ដែលសហរដ្ឋអាមេរិក បានរិះគន់។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm