ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ នៅថ្ងៃទី១ឧសភាខាងមុខ ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

2024/04/25 11:38:24 am        118

ភ្នំពេញ៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញ​ដឹកនាំ​ក្រុម​បាល់ទាត់​តារា​កម្ពុជា(Cambodia football super stars) ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាព​សប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បី​ប្រម៉ូល​ថវិកា​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សម្ដេចតេជោ បានមានប្រសាសន៍តាមរយៈសារនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤នេះ ក្នុងឱកាសសម្ដេចត្រូវបានទទួលនូវការអញ្ជើញឲ្យធ្វើជា​គ្រូបង្វឹកកិត្តិយសរបស់​ក្រុម​បាល់​ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធាន​ក្រុម។ ហើយនៅព្រឹកនេះសម្ដេចបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ​ទាំងអស់​ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់ក្រុមបាល់​ទាត់មួយនេះ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំ​ការ​ប្រកួត​បាល់​ទាត់​នាល្ងា​ចថ្ងៃ១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ «រួមគ្នាដើម្បី​សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រម៉ូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹក​ផ្លូវការ​នៅ​ស្តាត​អូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្ដេចគឺ ៣.៤.៣. ។

សម្ដេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណៈចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បី​ជំរុញ​ចលនា​មនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជន​ចូលរួម​ជួយ​ថវិកា​សម្រាប់​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

សម្ដេចតេជោ​បញ្ជាក់ថា សម្រាប់សម្ដេច និងភរិយានឹងចូលរួមថវិកាចំនួន ២០០ លានរៀល ហើយ​ក្នុង​ករណីបងប្អូនចង់ចូលរួមតាមរយៈសម្ដេច សូមទាក់ទងទៅ ឯកឧត្តម សៀង ទៀង ដែល​មាន​លេខទូរស័ព្ទ០១២ ៩៦១៩៧១៕

អត្ថបទដែលទាក់ទង

សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm        1
មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm        1
ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
2024/05/04 02:32:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង

2024/05/04 04:53:47 pm
​មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm
​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm
​ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am