វិស័យឯកជនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះនឹងជួយដល់ការធ្វើ​ពាណិជ្ជកម្មបន្ថែម

2024/04/25 08:30:46 pm        2.5 K

វិស័យឯកជនគាំទ្រពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ក្រោម​ការ​គិតគូរ​ដ៏​ខ្ពង់ខ្ពស់​​របស់​រាជរដ្ឋាភិបាល ដោយរំពឹងថា គម្រោងនេះនឹងលេចរូបរាងក្នុងពេលខាងមុខ សម្រាប់ជួយ​ជំរុញ​ដល់​ការធ្វើពាណិជ្ជកម្ម និងវិស័យកសិកម្មនៅកម្ពុជាបន្ថែម។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារ​ព័ត៌មាន ស្តីពីគម្រោងព្រែក ជីកហ្វូណនតេជោ នេះថា ទាក់ទងនឹងការដឹកជញ្ជូនទំនិញនៅកម្ពុជា បន្ទាប់​ពីការដឹកជញ្ជូនចូលដល់កំពង់ផែ ក្នុងនោះចំពោះការដឹក ជញ្ជូនបន្តចូលទីផ្សារក្នុងស្រុក កម្ពុជា​បានអនុវត្តការដឹកជញ្ជូនតាមផ្លូវគោកទាំងស្រុង ដោយភាគ​ច្រើន​គឺ​ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត និងមានមុខទំនិញមួយចំនួនតូច បានដឹកជញ្ជូនតាមរថភ្លើង។ ចំណែក​ការ​ដឹក​ជញ្ជូន​សម្រាប់​ទីផ្សារ​នាំចេញវិញ កម្ពុជាបានអនុវត្តដូច គ្នានឹងការនាំចូលផងដែរ ដោយការដឹក​ជញ្ជូន​របៀប​នេះ​មានថ្លៃដើមខ្ពស់។

ដោយឡែកគម្រោងបង្កើតផ្លូវទឹករបស់រាជរដ្ឋាភិបាល, ឧកញ៉ា ស៊ិន ចន្ធី បាន​ថ្លែង​នូវ​ការ​គាំទ្រ​ពេញ​ទំហឹង ចំពោះគំនិតផ្តូច ផ្តើមនៃគម្រោងបង្កើតផ្លូវទឹកព្រែកជីកនេះឡើង ដែលត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ​ខេត្តកែប នឹងមានក្តីរំពឹងថា គម្រោងនេះនឹងលេចរូប រាងក្នុងពេលខាងមុខ ក្នុង​នោះ​ប្រសិនមានផ្លូវទឹកចាក់ចូលដល់ទីផ្សារក្នុងស្រុក វាគឺជាសរសៃរឈាមដ៏សំខាន់របស់កម្ពុជា ហើយ​ក៏​ជាច្រកសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា ដែលនឹងអាច​ជំរុ​ញ​ការ​ដឹក​ជញ្ជូន​បាន​លឿន​ជាង​មុនទាន់ពេលវេលា និងកាត់បន្ថយការ ចំណាយថ្លៃដើមខ្ពស់ ហើយតាមរយៈនេះ គឺជាផ្នែក​មួយ​ជួយ​គាំទ្រ​ដល់ការការធ្វើពាណិជ្ជកម្មបន្ថែម ជាពិសេសវិស័យកសិកម្ម បរិស្ថាន និងការកាត់​បន្ថយ​ការ​រង​ផល​ប៉ះពាល់ខូចខាតផ្លូវ ស្ពានផងដែរ។

ជុំវិញគម្រោងព្រែកជីកនេះដែរ, ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងអំឡុងពេល​លោក​មក​បំពេញ​ទស្សន​កិច្ចផ្លូវរដ្ឋពីរថ្ងៃនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះគម្រោងដឹក ជញ្ជូន តាម​ផ្លូវ​ទឹក​ហ្វូណនតេជោរបស់កម្ពុជា ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ។ ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ នេះ, សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងនេះ បាន​អនុវត្ត​តាម​ច្បាប់ អន្តរជាតិត្រឹមត្រូវ ក្នុងនោះកម្ពុជាបានជូនដំណឹង អំពីព័ត៌​មាន​លម្អិត​អំពី​ព្រែក​ជីក​នេះ​ ទៅគណៈកម្មការទន្លេមេគង្គផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅ​កាន់​សមុទ្រ​របស់​កម្ពុជា ដោយឆ្លងកាត់ខេត្ត កណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុនប្រមាណ ១ ៧០០ លានដុល្លារ អាមេរិក ដោយ​បាន​សិក្សា​គម្រោង​ល្អិតល្អន់រួចរាល់ បើតាមការគ្រោងទុក, គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹង​ចាប់​ផ្តើម​បើកការ ដ្ឋានសាងសង់នៅខែមិថុនា ឬខែកក្កដា ខាងមុខនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm