រាជរដ្ឋាភិបាលជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញទេសចរអន្តរជាតិទស្សនាសៀមរាបអង្គរ

2024/04/25 03:09:48 pm        62

នៅថ្ងៃទី២៥ ខែមេសានេះ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង​ប្រធាន​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ បានកិច្ចប្រជុំលើកទី១ គណៈកម្មការ​គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលកិច្ចប្រជុំនេះ​ក្រុមការងារ​អន្តរ​ក្រសួង ជំរុញការរៀបចំ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញ​ទេសចរ​ទស្សនា​ខេត្តសៀមរាប និងស្នាក់នៅយូរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា បច្ចុប្បន្ន នៅក្នុង​ដំណើរ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​អង្គរ ឆ្នាំ២០២១ ឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុង​ទទួល​បាន​សមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់​ព្រៃអង្គរ ជាងនេះទៅទៀត គោលដៅទេសចរណ៍ នានាទៀត មានតំបន់ភ្នំគូលេន តំបន់បន្ទាយស្រី តំបន់​បឹង​ទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការ​ងារ​អន្តរ​ក្រសួង បាននិងកំពុងគិតគូអភិវឌ្ឍន៍បន្ថែមឲ្យមានភាពប្លែកៗ និង​ការ​ទាក់​ទាញ​ទេសចរ​ស្នាក់​នៅ​យូរ​ទស្សនា​ខេត្តសៀមរាប។

ឯកឧត្តម ថោង ខុន ថ្លែងថា សម្រាប់ការងារលក់សំបុត្រទស្សនាតំបន់អង្គរ សំគាល់ឃើញថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើនទិញសំបុត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញ​សំបុត្រ​ចូល​ទស្សនា​១​ថ្ងៃ​ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើនអភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ ទស្សនាខេត្តសៀមរាប។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា នៅក្នុង​ដំណើរ​អនុវត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​សៀមរាប អង្គរ២០២៤ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិ កន្លងមកនេះ គឺ​បានទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តសៀមរាប ហើយបច្ចុប្បន្ន ក្រសួង​ក៏​កំពុង​សហការ និងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឲ្យបានច្រើន។

តាមការបញ្ជាក់​ពីតំណាងរដ្ឋបាលខេត្តសៀមរាប ថ្លែងថា តាមរយៈកំណើន​ទេសចរជាតិ​អន្តរជាតិ​ទស្សនា​ខេត្តសៀមរាបបច្ចុប្បន្ន គឺបានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ប្រមាណ​៨០ទៅ៨៥% គឺបានបើកដំណើរឡើងវិញ ស្របពេលខេត្ត​ក៏កំ​ពុង​បាន​រៀបចំ​អភិវឌ្ឍន៍​ដង​ស្ទឹង​សៀមរាប អភិវឌ្ឍន៍គោលដៅ​ទេសចរណ៍​នានា​ទៀត​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទៅទស្សនា​ច្រើ​ន​ជា​ពិសេស​តំបន់បឹងទន្លេសាប តំបន់ភ្នំគូលេន និងតំបន់បន្ទាយស្រីជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម
2024/05/04 08:21:21 pm        1
សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm        1
មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម

2024/05/04 08:21:21 pm
​សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm
​មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm
​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am