អ្នកបង្កើតមាតិកាក្នុងស្រុក ចូលរួមបង្ហាញប្រតិកម្ម ចំពោះការហាមឃាត់ដែលអាចកើតមានលើ TikTok

2024/04/25 10:28:26 pm        95

អ្នកខ្លះមិនដែលមើលវានោះទេ តែសម្រាប់អ្នកខ្លះទៀតអត់វាមិនបានឡើយ។ យ៉ាងណាក្ដី មិនថាអ្នកប្រើប្រាស់វា ឬក៏អត់នោះ ក៏បណ្ដាញសង្គម TikTok កំពុងតែពេញនិយម ហើយវាអាចនឹងបាត់វត្តមាន។ ការហាមប្រាមរបស់សហរដ្ឋអាមេរិកលើកម្មវិធីនេះ នឹងជាផលវិបាកច្រើនជាង សម្រាប់ជនជាតិអាមេរិកមួយចំនួន។ 

សារព័ត៌មាន NBC 10 បានជួបជាមួយអ្នកបង្កើតមាតិកាក្នុងស្រុកចំនួន ៣នាក់ ដែលម្នាក់ៗទទួលបានអត្ថប្រយោជន៍ពី TikTok ក្នុងកម្រិតផ្សេងគ្នាៗ។

អ្នកបង្កើតមាតិកាម្នាក់ លោក Tropicana Danny ដែលត្រូវបានគេស្គាល់ថា ជា Dancing Security Guard ទទួលបានភាពល្បីល្បាញដោយសារតែកម្មវិធីនេះ ដែលមានអ្នកតាមដានលើ TikTok ច្រើនជាង ២៥៩.០០០នាក់។ ដោយមានអ្នកតាមដានច្រើនជាង ១,២លាននាក់ តារាសម្តែង Ian Brownhill ដែលដាក់ឈ្មោះខ្លួនឯងថា លោក New England មានប្រជាប្រិយភាពដោយសារការបង្ហាញនូវរូបភាពដ៏គួរឲ្យអស់សំណើចរបស់លោកអំពីលក្ខណៈ New Englander។ អ្នកបង្កើតមាតិកា Buns and Bites នាង Laura Afonso ដែលត្រូវបានគេស្គាល់ដោយសារប្លុកម្ហូបអាហារតាមបណ្ដាញសង្គម «ដែលមិនសូវខ្មាសអៀន» របស់នាង ទាំងនៅក្នុង និងជុំវិញកោះ Rhode មានអ្នកតាមដានលើ TikTok ច្រើនជាង ៧៥,០០០នាក់។

កម្មវិធី ឬអេបដ៏ពេញនិយមនេះ អាចត្រូវបានហាមឃាត់មិនឲ្យមានវត្តមាននៅសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ នៅលើទូរសព្ទរបស់អ្នកប្រើប្រាស់ម្នាក់ៗ។

លោក Tropicana Danny បាននិយាយថា លោកយល់ពីធម្មជាតិនៃការញៀនប្រើ TikTok និងវេទិការបស់បណ្ដាញសង្គមផ្សេងទៀត ដោយលើកកម្ពស់ពីសារៈសំខាន់នៃការស្វែងរកតុល្យភាពនៃការប្រើប្រាស់បណ្ដាញសង្គម ជាពិសេសសម្រាប់កុមារ និងក្មេងជំទង់។

វេទិកាសំខាន់របស់នាង Afonso គឺ Instagram។ នាងបានចាប់ផ្តើមគណនី Instagram របស់នាង កាលពី ៧ឆ្នាំមុន ហើយវាបានទាក់ទាញអ្នកតាមដានជាង ៨៣.០០០នាក់។ ដូចអ្នកបង្កើតខ្លឹមសារផ្សេងទៀតដែរ នាងរកប្រាក់បានពីការសហការ និងសេវាកម្មផ្សព្វផ្សាយ។ ប៉ុន្តែភាគច្រើននៃអ្នកតាមដានលើ TikTok របស់នាង គឺមកពីកោះ Rhode ដូច្នេះការហាមប្រាម នឹងនៅតែធ្វើឲ្យនាងឈឺចាប់។

ចំណែកលោក Brownhill បានចាប់ផ្តើមគណនីរបស់លោកប្រហែល ៤ឆ្នាំមុន។ វាត្រូវបានបម្រុងទុកសម្រាប់ជាពន្លឺអំឡុងថ្ងៃដ៏ខ្មៅងងឹតនៃជំងឺរាតត្បាតកូវីដ-១៩។ លោក និងអ្នកបង្កើតមាតិកាផ្សេងទៀតសង្ឃឹមថា កិច្ចព្រមព្រៀងអាចត្រូវបានធ្វើឡើង ដូច្នេះ TikTok មិនត្រូវបានហាមឃាត់៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm