ស្ថានទូតអាមេរិកបញ្ជាក់ថា វ៉ាក់សាំង ១លានដូសជាជំនួយរបស់អាមេរិក នឹងមកដល់កម្ពុជានៅថ្ងៃសុក្រនេះ និងដើមសប្ដាហ៍ក្រោយ

2021/07/29 12:44:24 am        264

ភ្នំពេញ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា វ៉ាក់សាំង​​ Johnson & Johnson ចំនួន ១លាន​ដូស​ដែល​ជា​ជំនួយ​របស់​អាមេរិក នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ និង​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​​​ត្រូវបាន​ផ្ញើ​ជូន​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន​ពាក់​កណ្ដាល នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ ហើយ​វ៉ាក់សាំង​សេស​សល់ នឹង​ត្រូវ​ដឹក​មក​ដល់​កម្ពុជា​នៅថ្ងៃ​ទី​០២ ខែ​សីហា។

ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រេច​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង Johnson & Johnson ចំនួន ១​លាន​ដូស​មក​កម្ពុជា​តាម​រយៈ​មណ្ឌល​សម្រប​សម្រួល​ការ​បែង​ចែក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភព​លោក COVAX៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm