តុលាការវៀតណាមផ្ដានាទោសដាក់ពន្ធនាគារមហាសេដ្ឋីភេសជ្ជៈ ក្នុងសំណុំរឿងឆបោក ៤០លានដុល្លារ

2024/04/25 11:48:13 pm        89

មហាសេដ្ឋីភេសជ្ជៈរបស់ប្រទេសវៀតណាម ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមេសា) នេះ ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិក ដោយរូបលោកគឺជាធុរជនដ៏មានកេរ្តិ៍ឈ្មោះចុងក្រោយបង្អស់ ដែលត្រូវបានចាប់ខ្លួននៅក្នុងកិច្ចប្រឹងប្រែងបង្ក្រាបអំពើពុករលួយដ៏ខ្លាំងក្លារបស់ប្រទេសនេះ។

យុទ្ធនាការដ៏ទូលំទូលាយ ដើម្បីលុបបំបាត់អំពើពុករលួយដែលនៅត្រាំត្រែងក្នុងប្រទេសកុម្មុយនីស្តមួយនេះ បានឃើញថា មនុស្សជាង ៤.៤០០នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក្នុងមានរួមទាំងមន្ត្រី និងឥស្សរជនធុរកិច្ចជាន់ខ្ពស់ជាច្រើនរូបផងដែរ។

តុលាការនៅទីក្រុងហូជីមិញ បានរកឃើញថា លោក Tran Qui Thanh និងកូនស្រី ២នាក់របស់លោក មានទោសពីបទឆបោកអ្នកវិនិយោគលើប្រាក់កម្ចី ដែលត្រូវបានផ្ដល់ឲ្យក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា លោក Thanh វ័យ ៧១ឆ្នាំ ដែលជាប្រធានក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat ត្រូវបានតុលាការសម្រេចថា បានរៀបចំការឆបោក ដើម្បីដកយកទ្រព្យសម្បត្តិទុក ដោយដាក់ជាប្រាក់ធានាសម្រាប់ប្រាក់កម្ចី។

សូម្បីតែពេលដែលអ្នកខ្ចីបានសងប្រាក់ដោយមានការប្រាក់ក៏ដោយ ក៏លោក Thanh បដិសេធមិនព្រមប្រគល់ទ្រព្យសម្បត្តិឲ្យវិញដែរ ដោយលើកឡើងពីហេតុផលផ្សេងៗ ក្នុងរួមទាំងការអះអាងថា អ្នកទាំងនោះបានបាត់បង់សិទ្ធិទិញត្រឡប់វិញរបស់ខ្លួន ដោយសារការបំពានកិច្ចសន្យា។

ជាមួយគ្នានេះ តុលាការបានកាត់ទោសកូនស្រីវ័យ ៤៣ឆ្នាំរបស់លោក Thanh គឺលោកស្រី Tran Uyen Phuong ដែលជាអគ្គនាយិការងរបស់ក្រុមហ៊ុន ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ។ ចំណែកកូនស្រីពៅឈ្មោះ Tran Ngoc Bich វ័យ ៤០ឆ្នាំ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ។

គួរបញ្ជាក់ដែរថា នៅក្នុងសំណុំរឿងក្លែងបន្លំប្រាក់ដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ មហាសេដ្ឋិនីផ្នែកអចលនទ្រព្យ គឺលោកស្រី Truong My Lan កាលពីដើមខែនេះ ត្រូវបានកាត់ទោសប្រហារជីវិតពីបទរៀបចំការឆបោក ដែលបណ្តាលឲ្យមានការខាតបង់ប្រមាណ ២៧ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm