បង់ក្លាដែសធ្វើមាតុភូមិនិវត្តន៍នៃទាហានមីយ៉ាន់ម៉ាភៀសខ្លួនពីជម្លោះ

2024/04/25 08:17:30 pm        31

ប្រទេសបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមេសា) នេះ បានធ្វើមាតុភូមិនិវត្តន៍នៃពលរដ្ឋមីយ៉ាន់ម៉ាចំនួន ២៨៨នាក់ដែលបានភៀសខ្លួនចេញពីជម្លោះដែលកំពុងបន្តមាននៅក្នុងប្រទេសរបស់ពួកគេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ាទាំងនោះ ភាគច្រើនគឺជាបុគ្គលិកយោធាដែលបានរត់គេចពីប្រទេសរបស់ពួកគេ អំឡុងពេលមានសង្រ្គាមផ្ទៃក្នុងជាមួយពួកបំបែកខ្លួន នៅក្នុងរដ្ឋ Rakhine។

ពួកគេត្រូវបានឆ្មាំល្បាតព្រំដែនបង់ក្លាដែសដឹកតាមនាវា ក្នុងដំណើរវិលត្រឡប់ទៅសហភាពមីយ៉ាន់ម៉ាវិញនៅថ្ងៃព្រហស្បតិ៍នេះ។ មនុស្សជាច្រើនពាក់សម្លៀកបំពាក់ប្រពៃណី និងអាវយឺត ហើយកាន់ថង់ប្លាស្ទិកតូចៗ ខណៈដែលពួកគេតម្រង់ជួររង់ចាំឡើងលើនាវាដែលមានការយាមកាមយ៉ាងតឹងរ៉ឹង នៅក្នុងទីក្រុង Cox's Bazar។

គួរបញ្ជាក់ដែរថា កាលពីដើមខែកុម្ភៈ ទាហាន និងមន្ត្រីមីយ៉ាន់ម៉ាប្រហែល ៣៣០នាក់ដែលភៀសខ្លួនចេញពីជម្លោះដូចគ្នានោះ ក៏ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុង Cox's Bazar នេះផងដែរ។

ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធបំបែកខ្លួន ក្នុងនោះរួមទាំងកងទ័ព Arakan ក្នុងរដ្ឋ Rakhine បានកើតមានកាន់តែខ្លាំងឡើងៗ ក្នុងប៉ុន្មានខែមុននេះ ដោយក្រុមបំបែកខ្លួនបានដណ្ដើមកាន់កាប់ភាគច្រើននៃតំបន់ជាប់ព្រំដែន៕

អត្ថបទដែលទាក់ទង

ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm        1
ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm        1
ភ្លើងបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើក្រុងខាគីវនៃប្រទេស អ៊ុយក្រែន
2024/05/04 03:54:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​FASMEC ផ្តល់ចំណេះដឹងដល់ SME ខេត្តឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍអាជីវកម្ម

2024/05/04 08:21:21 pm
​សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
2024/05/04 04:53:47 pm
​មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី
2024/05/04 04:48:43 pm
​ទាហានអ៊ុយក្រែននៅក្នុងតំបន់ដូណិតស្ក៍ បានបញ្ជា្កក់ថា មានការខ្វះខាតយានដ្រូនដែលមានគុណភាព
2024/05/04 04:15:47 pm
​ការវាយប្រហារគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច១២នាក់នៅឯជំរំជនភៀសខ្លួន នៅក្នុងកុងហ្គោភាគខាងកើត
2024/05/04 04:00:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 02:04:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am