ឥណ្ឌាច្រានចោលរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក ដោយនិយាយថា «លម្អៀងខ្លាំងណាស់»

2024/04/26 03:30:01 am        106

ទីក្រុង New Delhi នៅថ្ងៃព្រហស្បតិ៍ (២៥ មេសា) នេះ បាននិយាយថា ខ្លួនមិនបានផ្ដល់សារៈសំខាន់អ្វីឡើយ ចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលរិះគន់សិទ្ធិមនុស្ស នៅក្នុងប្រទេសឥណ្ឌា ហើយបានហៅរបាយការណ៍នោះថា មានភាពលម្អៀងខ្លាំងណាស់។

គួរបញ្ជាក់ថា ការវាយតម្លៃសិទ្ធិមនុស្សប្រចាំឆ្នាំដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានរកឃើញការរំលោភបំពាន «ធំៗ» ជាច្រើន នៅក្នុងរដ្ឋ Manipur ភាគឦសានរបស់ឥណ្ឌា កាលពីឆ្នាំមុន រួមជាមួយនឹងការវាយប្រហារលើជនជាតិភាគតិច អ្នកសារព័ត៌មាន និងសំឡេងប្រឆាំង នៅកន្លែងផ្សេងទៀត ក្នុងប្រទេស។

នៅពេលដែលត្រូវបានសួរអំពីរឿងនេះ នាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jasiwal បានប្រាប់អ្នកសារព័ត៌មានថា៖ «របាយការណ៍នោះ តាមការយល់របស់យើង គឺមានភាពលម្អៀងខ្លាំងណាស់ ហើយវាឆ្លុះបញ្ចាំងឲ្យឃើញពីការយល់ដឹងដ៏កម្សោយបំផុត អំពីប្រទេសឥណ្ឌា»។ លោក Jaiswal បានបន្ថែមថា៖ «យើងមិនបានផ្ដល់សារៈសំខាន់អ្វីឡើយ ចំពោះរបាយការណ៍នេះ ហើយជំរុញឲ្យអ្នកទាំងអស់គ្នាកុំចាប់អារម្មណ៍នឹងវាអី»។

ខណៈពេលដែលឥណ្ឌា និងសហរដ្ឋអាមេរិកមានភាពជាដៃគូរឹងមាំ ហើយទីក្រុងវ៉ាស៊ីនតោនចង់បានទីក្រុង New Delhi ធ្វើជាយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសចិននោះ ទំនាក់ទំនងរវាងប្រទេសទាំង២ បានជួបប្រទះនឹងបញ្ហាបន្តិចបន្តួច នាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm