សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យជនក្បត់ជាតិបីជំនាន់ថា​ជាអ្នក​នយោបាយ​ចាស់វស្សា​ដែលល្ងង់

2024/04/26 03:58:19 pm        294

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាមនុស្សល្ងង់ និងជាអ្នកប្រឆាំងគ្មានរើសពេលវេលា ក្រោយ​ទណ្ឌិត​ក្បត់ជាតិ​រូប​នេះ​បាន​សរសេរ​លើ​បណ្តាញសង្គម​ហ្វេសបុករិះគន់ទាក់ទង​នឹងគម្រោង​សាងសង់​នូវ​«ព្រែក​ជីកហ្វូន​ណន​តេជោ​»​នោះ។

តាមរយៈឆាណែលតេលេក្រាមនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«តើអ្នកនយោបាយចាស់វស្សាម្នាក់នេះជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់»។ សម្តេច ធិបតីបាន​បន្ថែម​ទៀតថា «ប្រជាជន​កម្ពុជា​មួយ​ប្រទេស​បាន​យល់​អំពី​អត្ថ​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច និង​សង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោ និង​ផ្ដល់​ឲ្យ​សម្រាប់​ប្រទេស​ និង​ប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នក​នយោបាយ​ចាស់​វស្សា​ដែល​តែង​តែតាំង​ខ្លួន​ជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬ​ទទួល​ស្គាល់​នូវ​អ្វីដែល​ល្អ​ស​ម្រាប់ខ្មែរទៅវិញ។ តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជា​មនុស្ស​ប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំង​សូម្បី​តែ​សមិទ្ធផល​ សម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។(សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធ​នឹង​ខេត្ត​ដែល​គម្រោង​នេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង...លោកម្ចាស់អើយ។)»។

សូមបញ្ជាក់ថា ក្រោយពីទណ្ឌិតក្បត់ជាតិបីជំនាន់សម រង្សី បាន​សរសេរ​សារ​មួយ​តាម​រយៈ​ហ្វេស​បុក​កាល​ពីកន្លងទៅថ្មីនេះទាក់ទងនឹងគម្រោងសាងសង់នូវ«ព្រែកជីកហ្វូណនតេជោ» នោះ​ត្រូវ​បាន​មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា បានធ្វើការវាយបកយ៉ាងខ្លាំង និង​បាន​ជេរ​ប្រមាថ ដល់ទណ្ឌិតក្បត់ជាតិបីជំនាន់ ថាជាជនក្បត់ជាតិពិតប្រាកដ ជាជនវង្វេងប្រវត្តិសាស្រ្ត និង​ជាជនដែលប្រ ឆាំងនឹងប្រជាពលរដ្ឋខ្មែរ និងប្រឆាំងនឹងភាពរីកចម្រើនរបស់ជាតិខ្មែរ មិន​តែ​ប៉ុណ្ណោះ​មហាជនខ្លះជេរប្រមាថជនក្បត់ជាតិបីជំនាន់ សម រង្សីនេះថា ជាជនជាតិយួន និងកា​ន់​ជើង​យួន​ផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        28
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm