ជនមានពិការភាពជិត ៣ម៉ឺននាក់ ទទួលបានការស្ដារកាយសម្បទាដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំ

2024/04/26 06:30:20 pm        103

មូលនិធិជនពិការ ជាស្ថាប័នរដ្ឋដែលទទួលខុសត្រូវលើការស្ដារកាយសម្បទា ជូន​ជនមាន​ពិការ​ភាព​ទូទាំងប្រទេសនៅកម្ពុជា ជារៀងរាល់ឆ្នាំ បានធ្វើការស្ដារកាយសម្បទាជូនជនមានពិការភាព ប្រមាណ​ជិត ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ ជនមានពិការភាពជិត ២ម៉ឺន​នាក់​ទៅ​ទទួល​សេវា​ស្ដារ​នៅ​មជ្ឈ​មណ្ឌល​ស្ដារដោយផ្ទាល់ រីឯជនមានពិការភាពជិត ១ម៉ឺន​នាក់​ទៀត​ទទួល​បាន​សេវា​ស្ដារ​នៅ​តាម​សហគមន៍ ដោយក្រុមការងារជំនាញចុះទៅតាមមូលដ្ឋានដោយផ្ទាល់។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម ខុម ផលលឿន នាយកមូលនិធិជនពិការ។

ការងារស្ដារកាយសម្បទា ជាការងារស្នូលមួយនៃមូលនិធិជនពិការ។ បច្ចុប្បន្នស្ថាប័ននេះ គ្រប់​គ្រង​លើ​មជ្ឈ​មណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១១ កន្លែង រោងជាងជួសជុលចំនួន ៣ មជ្ឈ​មណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងចំនួន ១ និងរៀង​ចក្រ​ផលិត​អវយវៈ​ចំនួន​ ១ ដើម្បីចូលរួម​ក្នុង​ការផ្ដល់​សេវ​វាស្ដារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ជូន​ជន​មាន​ពិការ​ភាព​នៅ​កម្ពុជា​។

ឯកឧត្តម ខុម ផលលឿន បានថ្លែងថា ជារៀងរាល់ឆ្នាំ មូលនិធិជនពិការ បានផ្ដល់​ការ​ស្ដារ​កាយ​សម្បទា​ជូន​ជនមានពិការភាពប្រមាណជិត ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ ការផ្ដល់សេវា​ស្ដារ​នៅ​តាម​មជ្ឈ​មណ្ឌល គឺមានប្រមាណ ២៨ ០០០នាក់។ រីឯការ​ចុះទៅតាម​សហគមន៍ ដើម្បី​ផ្ដល់សេវា​ជូន​ជន​មានពិការភាពក៏សម្រេចបានជិត ១០ ០០០នាក់ក្នុងមួយឆ្នាំផងដែរ។

ឯកឧត្តម​បញ្ជាក់ដែរថាការផ្ដល់សេវានេះ គឺមានតម្លាភាព គ្មានការបង់ប្រាក់នោះទេ ទាំងជន​មាន​ពិការ​ភាព​មានជីវភាពក្រីក្រ និងជនមានពិការភាពដែលមានជីវភាពល្អប្រសើរ។

ស្របពេលដែលមកទទួលសេវាស្ដារជាលើកដំបូង លោក ជ្រឹក វិចិត្រ ជាជនពិការជើងម្ខាង លើក​ឡើង​ថា ការមកទទួលសេវាស្ដារកាយសម្បទាដោយមិនគិតថ្លៃនេះ ជាក្ដីសង្ឃឹម​ថ្មី​សម្រាប់​រូប​លោក​។ លោកចង់បានជីវិតមួយដែល មិនពឹងផ្អែកលើមនុស្សដទៃគ្រប់បែបយ៉ាងនោះទេ។

សូមជម្រាបថា បច្ចុប្បន្នសម្រាប់ជនមានពិការភាព ដែលអាចទៅ​ទទួល​សេវា​ស្ដារ​នៅ​តាម​មជ្ឈ​មណ្ឌល​ស្ដារ​កាយសម្បទាបាន រួមមាន ដាច់អវយវៈ ពិការ ឬខ្សោយមួយចំហៀងខ្លួន ពិការ​ឬ​ខ្សោយ​មួយកំណាត់ខ្លួន ពិការ ឬខ្សោយអវយវៈទាំង ៤ វៀចកពីកំណើត ជើងខ្លីមួយចំហៀង ពិការ​ចលករខួរក្បាល វៀចប្រអប់ជើង ពិការស្វិតដៃជើង ជំងឺដែលមានបញ្ហាសន្លាក់ ចុះ​ខ្សោយ​សាច់​ដុំ និងពិការរាងកាយផ្សេងៗ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm