ក្រុមហ៊ុនមេ TikTok របស់ចិន បញ្ជាក់ថា ខ្លួនគ្មានគម្រោងលក់ app បណ្ដាញសង្គមនេះឲ្យអាមេរិកទេ

2024/04/26 11:52:53 am        118

ក្រុមហ៊ុនមេ បៃដានស៍ (ByteDance) របស់បណ្ដាញសង្គម TikTok របស់ប្រទេសចិន និយាយថាខ្លួនគ្មានចេតនាលក់អាជីវកម្មរបស់ខ្លួនឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តសំណើច្បាប់ឲ្យចូលជាធរមានដោយលោកBiden កាលពីថ្ងៃពុធសប្ដាហ៍នេះ បង្ខំឲ្យខ្លួនលក់ app វីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមបំផុត បើមិនលក់ វត្តមានកម្មវិធីនេះនឹងត្រូវហាមប្រាមប្រើប្រាស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ក្រុមហ៊ុននេះបានបង្ហោះលើគណនីផ្លូវការរបស់ខ្លួនលើ បណ្ដាញសង្គម ធូធីអាវ (Toutiao)ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន ដោយនិយាយថា ក្រុមហ៊ុនមេ ByteDance ពុំមានគម្រោងណាមួយលក់បណ្ដាញសម្សាន្ត TikTok ទេ ។

ក្រុមហ៊ុនកម្សាន្ត TikTok ដែលមានប្រជាជនអាមេរិកជាង១៧០លាននាក់ កំពុងប្រើប្រាស់នេះ ពុំបានឆ្លើយតបភ្លាមៗទេសម្រាប់សំណើសុំការអត្ថាធិប្បាយពីទូរទស្សន៍ BBC។

កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួននឹងប្រជែងនៅតុលាការតាមច្បាប់ក្រៅដ្ឋធម្មនុញ្ញ ដែលខ្លួនលើកឡើងថា សកម្មភាពរបស់អាមេរិកបានបំពានច្បាប់។

សេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុន ByteDance បានកើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនថា ខ្លួនកំពុងស្វែងរកជម្រើសលក់ TikTok ដោយគ្មានដំណោះស្រាយសមស្រប។

ក្រុមហ៊ុននេះ បាននិយាយថា របាយការណ៍របស់សារព័ត៌មានបរទេសនានា ដែលថាក្រុមហ៊ុនមេ ByteDance នឹងលក់កម្មវិធី TikTok មិនមែនជាការពិតទេ។

សហរដ្ឋអាមេរិក និយាយថា មូលហេតុឈានដល់ការបង្ខំឲ្យលក់ក្រុមហ៊ុន TikTok ឲ្យទៅខ្លួន ដោយសារក្ដីបារម្ភថាបណ្ដាញមួយនេះអាចចែករំលែកព័ត៌មានឬទិន្នន័យពីអាមេរិកឲ្យទៅរដ្ឋាភិបាលចិន ។ ទោះម្ចាស់app នេះ និងក្រុមហ៊ុនរបស់ចិនមួយនេះ ច្រានចោលយ៉ាងណាក៏ដោយ។ គួរបញ្ជាក់ថា ច្បាប់ថ្មីនេះ ផ្ដល់រយៈពេល៩ខែដល់ក្រុមហ៊ុន ByteDance លក់អាជីវកម្មរបស់ខ្លួនឲ្យអាមេរិក និងបន្ថែមរយៈពេល៣ខែទៀត មុនពេលបម្រាមនេះអាចត្រូវបានធ្វើឡើងទាំងបង្ខំ៕


អត្ថបទដែលទាក់ទង

លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm        1
ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm        1
ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ

2024/05/06 05:30:33 pm
​កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា
2024/05/06 05:08:03 pm
​លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm
​ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm
​ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/06 11:05:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am