អ៊ីរ៉ង់ បង្ហាញប្រភេទសព្វាវុធ ប្រើក្នុងការវាយប្រហារបាញ់សំដៅទៅលើអ៊ីស្រាអែល

2024/04/26 07:08:11 pm        212

អ៊ីរ៉ង់ បានបង្ហាញដល់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ NHK នូវអ្វីដែលខ្លួនអះអាងថាជាប្រភេទសព្វាវុធ ដែលប្រើក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់ខ្លួន បាញ់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីដើមខែនេះ។

កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានអនុញ្ញាតឱ្យបុគ្គលិកចូលទៅកាន់រោងចក្រមួយកន្លែងនៅជាយក្រុង តេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ជារោងចក្រមីស៊ីល និងយានដ្រូន ត្រូវបានផលិតក្នុងស្រុក ត្រូវបានបង្ហាញ។

លោក អាលី បាឡាលី ប្រធានរោងចក្រ បាននិយាយថា សព្វាវុធ ដែលត្រូវបានប្រើក្នុងការវាយប្រហាររួមមាន មីស៊ីលបាលីស្ទីកEmad មីស៊ីលតម្រង់គោលដៅ Paveh និងយានដ្រូនអត្តឃាត Shahed-136។ មីស៊ីល Emad មានរយៈចម្ងាយ ១.៧០០ គីឡូម៉ែត្រ ខណៈយានដ្រូន Shahed-136 តាមសេចក្តីរាយការណ៍អាចហោះបានជាង ២.០០០ គីឡូម៉ែត្រ។

លោក Balali និយាយថា អ៊ីរ៉ង់ អនុម័តយុទ្ធសាស្ត្រត្រូវបានកំណត់ សម្រាប់ការវាយប្រហារនេះ ហើយមិនបានប្រើមីស៊ីលចុងក្រោយរបស់ខ្លួននោះទេ ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យជម្លោះរីកធំ។

លោក និយាយថា យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ គឺបង្កើតការរារាំងដើម្បីទប់ស្កាត់អ៊ីស្រាអែលពីការវាយប្រហារលើទឹកដីអ៊ីរ៉ង់។ អ្នកវិទ្យាសាស្ត្រមីស៊ីល បានព្រមានថា អ៊ីស្រាអែលនឹងមើលឃើញទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាចជាងនេះ ដែលខ្លួនមិនអាចនឹកស្មានដល់ ។

លោក Balali បានបញ្ជាក់ថា លទ្ធផលល្អបំផុតគឺអ៊ីស្រាអែលកុំបង្កើតកំហុសណាមួយ ហើយអ៊ីរ៉ង់ទទួលបានគោលដៅរបស់ខ្លួនដោយការរារាំងគ្មានការបាញ់មីស៊ីល។

ទីក្រុងតេអេរ៉ង់ បានវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ និង ១៤ ខែមេសា ជាការសងសឹកចំពោះការវាយប្រហាលើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសា។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm