មី​យ៉ាន់​ម៉ា​ស្វះ​ស្វែងរក​ជំនួយ​អន្តរជាតិ ខណៈ​វីរុស COVID-19 វាយលុក​កាន់​តែ​ខ្លាំង​

2021/07/29 10:36:02 am        722

​មី​យ៉ាន់​ម៉ា៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី២៨ ខែ​កក្កដា​ថា​ ក្រុម​អាជ្ញាធរ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ​កំពុង​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា ខណៈ​ប្រទេស​ក្រីក្រ​មួយ​នេះ​សម្លឹង​ហួស​ពី​សម្ព័ន្ធមិត្ត​ចិន​ ក្នុង​ការ​តស៊ូ​ដើម្បី​យកឈ្នះ​រលក​ថ្មី​។​

​ប្រទេស​នេះ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ​ចាប់​តាំង​ពី​យោធា​បាន​ដណ្ដើម​កាន់កាប់​អំណាច​កាលពី​ខែ​កុម្ភៈ​ ដោយមាន​មន្ទីរពេទ្យ​ជាច្រើន​ខ្វះ​សម្ភារៈ​បរិក្ខារ​ពេទ្យ ​ក្នុង​ការ​ទប់ទល់​នឹង​ក​រ​ណី​ឆ្លង​ចេះតែ​កើន​ឡើង បន្ទាប់ពី​បុគ្គលិក​ពេទ្យ​ជាច្រើន​ បាន​ដើរចូល​ក្នុង​ក្បួន​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។​ ​ការ​បញ្ជា​ឱ្យ​ស្នាក់​នៅផ្ទះ​ដែល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់ ​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​កើន​ឡើង​នេះ ដោយ​ការ​បូជាសព​កំពុង​ធ្វើការ​តាម​សមត្ថភាព និង​ក្រុម​អ្នកស្ម័គ្រចិត្ត​កំពុង​ដើរ​ប្រមូល​សាកសព​ មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​។​

​មេដឹកនាំ​របប​យោធា លោក Min Aung Hlaing កំពុង​ប្រាប់​កិច្ចប្រជុំ​ដែល​មាន​ការ​សម្របសម្រួល​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ​ថា ​មី​យ៉ាន់​ម៉ា​គួរតែ​ស្វែងរក​ថវិកា​ពី​មូលនិធិ​ឆ្លើយ​នឹង​វីរុស COVID-19 ដែល​បង្កើត​ឡើង​ដោយ​អាស៊ាន។​ ​គួរ​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សហភាព​មី​យ៉ាន់​ម៉ា​មាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន​ ២៨៤,០៩៩​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ​៤,៩៨០​​នាក់ និង​ស្លាប់​ចំនួន​ ៨,២១០​នាក់បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ចំនួន ៣៦៥​​នាក់​បន្ថែមទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        717
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        419
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm