មន្ត្រី UN អំពាវនាវការចូលរួមពីអន្តជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្លូវភេទនៅស៊ូដង់

2024/04/26 08:52:56 pm        146

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអង្គការសហប្រជាជាតិពីររូប កំពុងអំពាវនាវឱ្យមានការចូលរួមពីអន្តរជាតិបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្លូវភេទលើស្ត្រី និងក្មេងស្រី ក្នុងជម្លោះនៅប្រទេសស៊ូដង់។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ឧបការីអគ្គលេខាធិការទទួលបន្ទុកកិច្ចការមនុស្សធម៌ លោកស្រី Joyce Msuya បានរួមគ្នាជាមួយលោកស្រី Pramila Patten អ្នកតំណាងពិសេសរបស់អគ្គលេខាធិការ ទទួលបន្ទុកអំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ ដើម្បីសុំការអង្វរ។

លោក Dujarric និយាយថា ការអំពាវនាវនេះបានធ្វើឡើង ខណៈមានការចោទប្រកាន់ជាច្រើន អំពីការរំលោភ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ទាសភាពផ្លូវភេទ និងការជួញដូរស្ត្រី និងក្មេងស្រី នៅតែបន្តកើនឡើងខ្ពស់ ជាពិសេសនៅក្នុងទីក្រុង Khartoum ព្រមតាំងទីក្រុង Darfur និងទីក្រុង Kordofan។

អ្នកនាំពាក្យបាននិយាយថា ក្រុមមន្ត្រី បានកំណត់ពេលការចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ នៅមុនថ្ងៃប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីអំពើហិង្សាផ្លូវភេទដែលទាក់ទងទៅនឹងជម្លោះ។

លោកស្រី Msuya និងលោកស្រី Patten កំពុងទទូចឲ្យសមាជិក ផ្ញើសារច្បាស់លាស់ ដែលស្ថិតនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិថា ជនស៊ីវិលក្នុងប្រទេសស៊ូដង់ និងគ្រប់ទីកន្លែងជុំវិញពិភពលោក ត្រូវតែបានការពារ និងពុំមែនជាគោលដៅនៃសកម្មភាពអំពើហឹង្សាផ្លូវភេទ ដែលអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។

សេចក្តីថ្លែងការណ៍បាននិយាយថា របាយការណ៍នៃអំពើហឹង្សាផ្លូវភេទ បង្ហាញពីផលប៉ះពាល់មិនស្របគ្នានៃសង្រ្គាម លើស្ត្រី និងក្មេងស្រី។ ជនស៊ីវិលរាប់លាននាក់ ប្រឈមមុខទៅនឹងហានិភ័យ ខណៈពួកគេភៀសខ្លួនចេញពីតំបន់ជម្លោះ ដើម្បីស្វែងរកទីជម្រកនៅក្នុងប្រទេសស៊ូដង់ និងនៅក្នុងប្រទេសជិតខាង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm