ក្រុមឧទ្ទាមមីយ៉ាន់ម៉ា និងរបបសឹក បន្តប្រយុទ្ធយ៉ាងក្ដៅគគុក ដើម្បីដណ្ដើមភូមិព្រំដែនដ៏សំខាន់

2024/04/26 02:03:25 pm        75

ទាហានប្រដាប់អាវុធដ៏ស្មោះស្ម័គ្ររបស់ក្រុមឧទ្ទាម កំពុងយាមល្បាតតាមដងផ្លូវនៃភូមិព្រំដែន មីយ៉ាវ៉ាឌី (Myawaddy) ភាគអាគ្នេយ៍នៃសហភាពមីយ៉ាន់ម៉ា ខណៈដែលកងទ័ពនៃរបបសឹកកំពុងកាន់អំណាច និងក្រុមតស៊ូ កំពុងចោមរោមប្រយុទ្ធយ៉ាងក្ដៅគគុកដើម្បីដណ្ដើមគ្រប់គ្រងច្រកព្រំដែនដែលមានពាណិជ្ជកម្មព្រំដែនជាង ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំមួយនេះ។

ការតស៊ូដើម្បីគ្រប់គ្រងភូមិ មីយ៉ាវ៉ាឌី បានបង្ហាញពីតួនាទីរបស់វរសេនីយ៍ឯក លោក ស ជិតធូ (Saw Chit Thu) កងជីវពលរបស់ខ្លួន និងសហគ្រាសពាណិជ្ជកម្មដ៏ធំទូលាយ ដោយគូសបញ្ជាក់ពីឥទ្ធិពលដ៏លើសលប់របស់មេទ័ពរូបនេះនៅក្នុងទឹកដីដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

កងទ័ពជាតិ ការ៉ែន (KNA) ដែលលោកដឹកនាំ មានវត្តមានជាយូរមកហើយ នៅក្នុងតំបន់លាតសន្ធឹងពីប្រទេសថៃ ដែលបានក្លាយជាសមរភូមិដ៏សំខាន់មួយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការតស៊ូប្រឆាំងរបបសឹក ទទួលបានសន្ទុះប្រឆាំងនឹងយោធាដ៏មានឥទ្ធិពល។

នៅដើមខែមេសា ភូមិ មីយ៉ាវ៉ាឌី គឺជាសមរភូមិជួរមុខ ខណៈដែលអ្នកប្រយុទ្ធតស៊ូដឹកនាំដោយសហភាពជាតិការ៉ែន (KNU) ដែលជាកងទ័ពជនជាតិភាគតិចចំណាស់ជាងគេមួយរបស់មីយ៉ាន់ម៉ា បានវាយរុញចូលទៅក្នុងតំបន់នោះ ហើយបានបណ្តេញកងទ័ពរបបយោធារាប់រយនាក់ចេញពីមូលដ្ឋានរបស់ពួកគេ។

ការគ្រប់គ្រងទឹកដី មីយ៉ាវ៉ាឌី នៅតែជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកមួយទៀតសម្រាប់របបយោធា ដែលជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលកាន់តែធំ ជាមួយកងទ័ពជនជាតិភាគតិចដែលបានបង្កើតឡើង និងចលនាតស៊ូមូលដ្ឋានដែលកើតឡើងក្រោយរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួន៕

អត្ថបទដែលទាក់ទង

លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm        1
ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm        1
ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យប្រឡាយ ដើម្បីរំដោះទឹកចេញពីភ្នំពេញ

2024/05/06 05:30:33 pm
​កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា
2024/05/06 05:08:03 pm
​លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ
2024/05/06 05:04:01 pm
​ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់ UN ធ្វើដំណើរទៅអ៊ីរ៉ង់ ខណៈដែលការត្រួតពិនិត្យរបស់ខ្លួន នៅមានការរារាំង
2024/05/06 05:02:47 pm
​ស្ថាប័នសុខភាពរបស់ចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ ក្រោយពីមានការអះអាងនូវករណីពពោះជំនួស
2024/05/06 04:36:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/06 11:05:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am