បើកវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤

2024/04/26 10:11:28 pm        44

នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី ត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ក្រោមវត្ដមានលោក មិន ស៊ីថា អភិបាលរងខេត្ត លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត លោក ជា គុង មន្ត្រី ប្រចាំតំបន់តំណាងក្រសួងផែនការ និងសហការី មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ចំនួន ៤៨នាក់។

លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺរៀបចំឡើង មានរយៈពេល ០៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្ហាត់បង្រៀន ដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសចុះប្រតិបត្តិ សម្ភាសស្រង់ទិន្នន័យ នៅតាមគោលដៅ ទីតាំងអង្កេតឱ្យទទួល បានជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកស្រី បានបន្ថែមថា អង្កេតចន្លោះជំរឿនប្រជាជននៅព្រះ រាជាណាចក្រកម្ពុជាឆ្នាំ២០២៤ គឺជាអង្កេតលើកទី៣ ដែលផ្តោតសំខាន់លើទិន្នន័យបច្ចុប្បន្នកម្ម ប្រជាជន សុខភាព និង​បញ្ហាសង្គមមួយចំនួន សម្រាប់វិភាគពហុសមាសធាតុក្រីក្រ​ ក្នុងចំណោមប្រជាជនកម្ពុជា ដើម្បី​បំពេញតម្រូវការ រៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជា បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក មិន ស៊ីថា អភិបាលរងខេត្ត បានឱ្យដឹងថា វគ្គបណ្តុះ បណ្តាល​នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដល់មន្ត្រីត្រួត ពិនិត្យ និងមន្ត្រីសម្ភាស​ ដែលជាអ្នកត្រូវចុះអនុវត្តន៍ផ្ទាល់ ក្នុងការសិក្សា​ស្វែង​យល់ពីអត្ថន័យ ខ្លឹមសារ បញ្ជីសំណួរ ក៏ ដូចជាឯកសារពាក់ព័ន្ធនានា​ នៅតាមទីតាំងមណ្ឌលអង្កេត ដែលស្ថិតនៅក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ចាប់ពីថ្ងៃទី ០៣ ​រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានបន្ថែមថា ទិន្នន័យ និងព័ត៌មាន ស្ថិតិ ដែលនឹងត្រូវទាញចេញពីលទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤នេះ គឺជាធាតុចូល និង ភស្តុតាងដ៏សំខាន់ ដែលអ្នកធ្វើ​គោលនយោបាយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ចប្រជាសាស្រ្ត ឱ្យចំ គោលដៅ​សម្រាប់រយៈពេលខ្លី មធ្យម និងវែង។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់​ស្តាប់​គ្រូឧទ្ទេស ដែលធ្លាប់ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារជំរឿន អង្កេត និងពិភាក្សា​ឱ្យបាន​ផុលផុស​អំពីកម្រងសំណួរ ដើម្បី ​ទទួលបានជោគជ័យ​ និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក មន្ទីរផែនការ ​ត្រូវយកចិត្តទុកដាក់បំផុតក្នុងដំណើរការ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជានេះ នៅ​តាមមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ដើម្បីធានាបាននូវការរាប់ ​និង​សម្ភាស​គ្រួសារ​ឱ្យ​បានគ្រប់តាមការកំណត់នៅតាមមណ្ឌលអង្កេតនីមួយៗ ​ជាពិសេស ​ត្រូវធ្វើការសម្របសម្រួល ចំពោះគ្រួសារដែលពុំសហការផ្តល់​ចម្លើយ​ឱ្យបានទាន់ពេលវេលា ដើម្បី​ឱ្យមន្ត្រីសម្ភាស​បាន​ជួបសម្ភាសប្រមូលទិន្នន័យ។

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        75
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm