អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលដែលអាមេរិកផ្គត់ផ្គង់ដោយសម្ងាត់ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី

2024/04/26 10:19:21 pm        79

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា សហរដ្ឋអាមេរិក បានផ្តល់ប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព (ATACMS) រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែនរួចហើយ។

កាលពីខែកុម្ភៈ លោកប្រធានាធិបតី បៃដិន បានដឹកនាំក្រុមមន្ត្រីឲ្យផ្គត់ផ្គង់ប្រព័ន្ធ ATACMS រយៈចម្ងាយឆ្ងាយ ដែលត្រូវបានស្នើរសុំជាយូរមកហើយដោយអ៊ុយក្រែន ដើម្បីវាយប្រហារលើគោលដៅដ៏ជ្រៅរបស់       រុស្ស៊ី ដែលនៅពីក្រោយជួរមុខរបស់សត្រូវនេះ។

មន្ត្រីមន្ទីរបញ្ចកោណ បានបញ្ជាក់ថា ប្រព័ន្ធ ATACMS ទាំងនេះ ត្រូវបានផ្តល់ជូនជាលើកដំបូង ក្នុងកញ្ចប់ទឹកប្រាក់ ៣០០លានដុល្លារ ដែលបានប្រកាសនៅថ្ងៃទី១២ ខែមីនា ហើយបានទៅដល់ប្រទេសអ៊ុយក្រែន ក្នុងខែមេសា។

ពួកគេបានសរសេរនៅក្នុងអ៊ីមែលថា៖«យើងមិនបានប្រកាសថា យើងកំពុងផ្តល់ឲ្យអ៊ុយក្រែននូវសមត្ថភាពថ្មីនេះ នៅពេលនោះ ដើម្បីរក្សាសុវត្ថិភាពប្រតិបត្តិការសម្រាប់អ៊ុយក្រែន តាមសំណើរបស់ពួកគេ»។

ប្រទេសអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធ ATACMS រួចហើយ ដើម្បីវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ី នៅគ្រីម៉េ និងតំបន់ដែលរុស្ស៊ីកាន់កាប់ នៅភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមសារព័ត៌មានAP។

ព័ត៌មាននេះ កើតមាននៅថ្ងៃតែមួយដែលលោក បៃដិន បានចុះហត្ថលេខាលើច្បាប់ស្តីពីកញ្ចប់ជំនួយសន្តិសុខជាតិ ដែលរួមមានទឹកប្រាក់ប្រហែល ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ រដ្ឋបាលរបស់លោក បៃដិន ក៏បានប្រកាសកញ្ចប់ថវិកាបន្ថែមចំនួន មួយពាន់លានដុល្លារសម្រាប់ទីក្រុងគីវ កាលពីថ្ងៃពុធផងដែរ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm