ទីក្រុងតូចៗ នៅប្រទេសកូរ៉េខាងត្បូង ប្រឈមការខ្វះវេជ្ជបណ្ឌិត

2024/04/26 10:20:18 pm        60

ខណៈវេជ្ជបណ្ឌិតហាត់ការ នៅក្នុងទីក្រុងសេអ៊ូល ធ្វើកូដកម្មប្រឆាំងទៅនឹងផែនការសម្រាប់ការចូលរៀននៅសាលាពេទ្យបន្ថែមទៀត មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងតូចៗរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា មន្ទីពេទ្យកំពុងត្រូវការគ្រូពេទ្យជាច្រើននាក់បន្ថែមទៀត។

កង្វះគ្រូពេទ្យគឺជាកក្តាដ៏សំខាន់នៃផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួនសម្រាប់សាលាពេទ្យ ដោយនិស្សិតរាប់ពាន់នាក់ចាប់ផ្តើមនៅឆ្នាំក្រោយ ប៉ុន្តែផែនការនេះបានជួបប្រទះការប្រឆាំងយ៉ាងតឹងតែងពីគ្រូពេទ្យហាត់ការ និងក្រុមគូពេទ្យមួយចំនួនដែលនិយាយថា វានឹងមិនអាចធ្វើឲ្យប្រសើរលក្ខខណ្ឌការងារសម្រាប់គ្រូពេទ្យឡើយ។

ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រទីក្រុងអ៊ីនឈ័ន(Incheon) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ខណៈទីក្រុងសេអ៊ូល មានមន្ទីរពេទ្យកម្រិតកំពូល ទីក្រុងតូចៗបានព្យាយាមទាក់ទាញគ្រូពេទ្យ ហើយនិន្នាការនេះត្រូវបានកំណត់ថានឹងកាន់តែអាក្រក់ទៅៗ ដោយសារចំនួនប្រជាជនវ័យចំណាស់របស់កូរ៉េខាងត្បូង និងអត្រាកំណើតទាបបំផុតនៅក្នុងពិភពលោក។

ខណៈវេជ្ជបណ្ឌិតកំពុងគេចពីតំបន់ជនបទ ហើយសម្រុកទៅកាន់ទីក្រុងធំៗ ឬតំបន់រដ្ឋធានីដើម្បីអនុវត្តផ្នែកពេទ្យ ដែលបញ្ហានេះបានលេចចេញជាភារៈកិច្ចបន្ទាន់ ចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់។

លោក យូ ប្យុង សឿន(Yoo Byung-seon) អាយុ ៦៦ ឆ្នាំ ជាអ្នកជំងឺ បាននិយាយថា យើងកំពុងក្លាយជាសង្គមមួយដែលមានមនុស្សវ័យចំណាស់ច្រើនយ៉ាងឆាប់រហ័ស ហើយដោយសារតែបញ្ហានេះ នៅពេលអនាគត មនុស្សកាន់តែច្រើននឹងចូលមន្ទីរពេទ្យ ប៉ុន្តែមានការខ្វះវេជ្ជបណ្ឌិត បើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនដទៃទៀត។

ការធ្វើកូដកម្មរបស់គ្រូពេទ្យហាត់ការ ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ក្នុងការតវ៉ាប្រឆាំងទៅនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាពេទ្យ បង្ហាញសញ្ញាតិចតួចនៃការមានដំណោះស្រាយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm