ឥទ្ធិពលនៃការហាមប្រាម TikTok នៅប្រទេសផ្សេងទៀត អាចជាសញ្ញាថា មានអ្វីកើតឡើង ចំពោះសហរដ្ឋអាមេរិក

2024/04/26 10:22:15 pm        43

កាលថ្ងៃពុធ (ទី២៤ ខែមេសា) ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើសំណើច្បាប់ដែលនឹងហាមឃាត់ TikTok ប្រសិនបើម្ចាស់របស់បណ្ដាញសង្គមនេះ គឹក្រុមហ៊ុន ByteDance មិនព្រមលក់កម្មវិធីនេះនោះទេ។ សេចក្ដីស្នើច្បាប់តម្រូវឲ្យក្រុមហ៊ុន ByteDance ឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងរង្វង់រយៈពេល ៩ខែ ហើយមានរយៈពេល ៩០ថ្ងៃទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនោះ។ បន្ទាប់ពីថ្ងៃផុតកំណត់នេះ សហរដ្ឋអាមេរិកនឹងហាមឃាត់កម្មវិធី ឬអេបនេះមិនឲ្យមានក្នុងបញ្ជីកម្មវិធីប្រើប្រាស់ ក្នុងឧបករណ៍ផ្សេងៗ ដូចជាទូរសព្ទជាដើម។

ប្រាកដណាស់ TikTok នឹងតវ៉ាជំទាស់ចំពោះការសម្រេចនេះនៅតុលាការជាមួយនឹងការតស៊ូផ្លូវច្បាប់រយៈពេលយូរ។ ប៉ុន្តែកម្មវិធីនេះត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោកហាមឃាត់រួចហើយ ហើយ ByteDance ក៏មិនអាចធ្វើឲ្យអេបដ៏ពេញនិយមនេះរស់ឡើងវិញដែរ។ ចំណាត់ការទាំងនេះបានជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ ByteDance នៅក្នុងប្រទេសទាំងនោះ ជាពិសេសអ្នកបង្កើត ក៏ដូចជាការចាប់ផ្តើមអាជីវកម្មដែលទាក់ទងនឹងសេដ្ឋកិច្ចអ្នកបង្កើតមាតិកាផងដែរ។

ហើយនេះគឺរបៀបដែល TikTok ត្រូវបានប្រទេសផ្សេងៗហាមឃាត់។ ក្នុងខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់កម្មវិធីវីដេអូខ្លី រួមជាមួយនឹងកម្មវិធីរបស់ចិនជាច្រើនទៀត ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ ហើយនេះប្រហែលជាការហាមប្រាមដ៏ល្បីបំផុតមួយ ព្រោះប្រទេសឥណ្ឌា គឺជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នៅឆ្នាំ២០២២ ពួកតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានបិទ TikTok ដោយប្រាប់ថា «ធ្វើឲ្យយុវជនវង្វែង»។ អ៊ូសបេគីស្ថានបានដាក់កម្រិតលើការប្រើប្រាស់ TikTok ក្នុងប្រទេស ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ ហើយក្នុងឆ្នាំ២០២២ សមាជិកសភាបានស្នើឲ្យហាមឃាត់ទាំងស្រុងតែម្ដង។ នៅខែសីហា ឆ្នាំ២០២៣ សេណេហ្គាល់បានបិទ TikTok បន្ទាប់ពីមានការកាត់ទោសមេដឹកនាំប្រឆាំងលោក Ousmane Sonko។ ប្រជាពលរដ្ឋបានប្រើវេទិកានេះដើម្បីចុះឈ្មោះអ្នកប្រឆាំងដែលជាលទ្ធផលត្រូវបានហាមឃាត់ទាំងស្រុង។ សូម៉ាលីបានហាមឃាត់ TikTok រួមជាមួយ Telegram ក្នុងពេលវេលាប្រហែលៗគ្នានឹងសេណេហ្គាល់។ អាជ្ញាធរសូម៉ាលីបានលើកឡើងថា វេទិកាទាំងនេះត្រូវបានប្រើ ដើម្បី «ផ្សព្វផ្សាយខ្លឹមសារដ៏គួរឲ្យរន្ធត់ និងព័ត៌មានមិនពិតដល់សាធារណជន»។

ខែសីហា ឆ្នាំ២០២៣ មិនមែនជាខែដ៏អស្ចារ្យ សម្រាប់ TikTok ទេ ព្រោះអាជ្ញាធរកៀហ្ស៊ីស៊ីស្ថាន ក៏បានរារាំងវេទិកានេះផងដែរ ដោយចាត់ទុកថា បណ្ដាញសង្គមនេះថា បង្កគ្រោះថ្នាក់ដល់ «សុខភាព និងការវិវត្តន៍របស់កុមារ»។ ចំណែកនេប៉ាល់បានហាមឃាត់ TikTok ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសាររដ្ឋាភិបាលជឿថា កម្មវិធីនេះបានរំខានដល់ »សុខុមាលភាពសង្គម» និងមានឥទ្ធិពលលើ «រចនាសម្ព័ន្ធគ្រួសារ និងសង្គម»។

ដូច្នេះជារួម ផលប៉ះពាល់ពីការហាមឃាត់ TikTok នឹងកើតមានចៀសមិនរួចឡើយ។ របាយការណ៍ជាច្រើនបានលើកយកពីឥទ្ធិពលនៃការហាមប្រាម TikTok នេះ ចំពោះអ្នកបង្កើតមាតិកា ដែលពឹងផ្អែកលើវេទិកាវីដេអូខ្លីៗ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងរកប្រាក់ចំណូល។ អាជីវកម្មខ្នាតតូចជាច្រើន ក៏ប្រើ TikTok ដើម្បីផ្សព្វផ្សាយម៉ាកផលិតផលរបស់ពួកគេដែរ តាមវិធីផ្សេងៗគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        213
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        254
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm