ប្រភព៖ ក្រុមហ៊ុន ByteDance ចង់បិទ TikTok នៅសហរដ្ឋអាមេរិក ប្រសិនជម្រើសផ្លូវច្បាប់មិនបានជោគជ័យ

2024/04/26 10:34:40 pm        93

ប្រភពចំនួន៤ បានប្រាប់ឲ្យដឹងថា ម្ចាស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុន ByteDance ចង់បិទជាជាងលក់កម្មវិធីដែលធ្វើឲ្យមានការខាតបង់របស់ខ្លួននេះឲ្យទៅជនជាតិអាមេរិក ប្រសិនបើក្រុមហ៊ុនចិនមួយនេះអស់ជម្រើសផ្លូវច្បាប់ ក្នុងការតវ៉ាជំទាស់នឹងច្បាប់ ដែលហាមឃាត់វេទិកានេះពីកម្មវិធីក្នុងឧបករណ៍ផ្សេងៗ ដូចជាទូរសព្ទដៃជាដើម នៅសហរដ្ឋអាមេរិក។

ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនមេរបស់បណ្ដាញសង្គមនេះ បានឲ្យដឹងថា ប្រព័ន្ធដំណើរការដែល TikTok ពឹងផ្អែកដើម្បីធ្វើប្រតិបត្តិការ ត្រូវបានចាត់ទុកថា ជាស្នូលចំពោះប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន ByteDance ដែលនឹងធ្វើឲ្យការលក់កម្មវិធីជាមួយប្រព័ន្ធនោះត្រូវបានសង្ស័យ។ ក្រុមហ៊ុន ByteDance បាននិយាយថា TikTok បង្កើតបានជាចំណែកតូចមួយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន និងអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ដូច្នេះក្រុមហ៊ុនចង់ឲ្យកម្មវិធី ឬអេបនេះបិទនៅសហរដ្ឋអាមេរិក ក្នុងស្ថានភាពដ៏អាក្រក់បំផុតជាជាងលក់ឲ្យទៅអ្នកទិញជនជាតិអាមេរិក។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពទាំងនោះបានប្រាប់ថា ការបិទនឹងមានផលប៉ះពាល់លើអាជីវកម្មមានកម្រិតរបស់ ByteDance ខណៈពេលដែលក្រុមហ៊ុននឹងមិនត្រូវបោះបង់ចោលប្រព័ន្ធដំណើរការស្នូលរបស់ខ្លួននោះទេ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ក្រុមហ៊ុន ByteDance បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។

នាយកប្រតិបត្តិរបស់ TikTok លោក Chew Shou Zi បាននិយាយកាលថ្ងៃទី២៤ ខែមេសាថា ក្រុមហ៊ុនបណ្ដាញសង្គមនេះរំពឹងថា នឹងឈ្នះការតស៊ូផ្នែកផ្នែកច្បាប់ ដើម្បីរារាំងច្បាប់ដែលត្រូវបានបានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ធរមានដោយប្រធានាធិបតីអាមេរិក លោក Joe Biden ដែលលោកនាយកប្រតិបត្តិបាននិយាយថា នឹងហាមឃាត់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់បណ្ដាញសង្គមនេះ ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        8
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm