អង្គការសង្គមស៊ីវិលនៅកម្ពុជាជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីឈានទៅរកភាពបៃតង

2024/04/26 10:55:41 pm        62

ភ្នំពេញ ៖ គម្រោងសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH Asia និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆេក នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលា បិទបញ្ចប់គម្រោង “ផ្លាស់ប្ដូរទៅថាមពលពន្លឺព្រះអាទិត្យ” ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​លោក អាឡិចសាន់ដ្រូ ប្រធានកម្មវិធីនៃអង្គការ ភីន នៅក្នុងអង្គសិក្ខាសាលានេះ បានឲ្យដឹងថា គម្រោង SWITCH to Solar ដែលមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់បច្ចេកវិទ្យាថាមពលស្អាតនៅក្នុងវិស័យកសិកម្ម ជលផល បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរយៈពេល ៤ឆ្នាំនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព។ គម្រោងនេះ ផ្តោតលើការលើកកម្ពស់គំរូនៃការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងវិស័យកសិកម្ម និងនេសាទ បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តសហគ្រាសធុនតូច តូច និងមធ្យម (MSMEs) ឱ្យទទួលយកដំណោះស្រាយថាមពលព្រះអាទិត្យ។

 លោក Koen Everaert ប្រតិភូសហភាពអឺរ៉ុប បានបញ្ជាក់ថា គម្រោងនេះ គឺដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនូវដំណោះស្រាយថាមពលព្រះអាទិត្យ តាមរយៈការអប់រំ យុទ្ធនាការផ្សព្វផ្សាយ កន្លែងធ្វើបង្ហាញ់បច្ចេកវិទ្យា និងជម្រើសហិរញ្ញប្បទាន។ លើសពីនេះទៀត នឹងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការពិភាក្សាអំពីគោលនយោបាយ និងការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអនុវត្តការអនុវត្តថាមពលស្អាត។ 

 នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជូនអង្គពិធីថា ពាក់ព័ន្ធការជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់វិស័យកសិកម្មនៅតែផ្តោតទៅលើការបង្កើនផលិតភាព ការធ្វើពិព្រឹត្តកម្ម ការធ្វើពាណិជ្ជកម្ម ក៏បានផ្តោតទៅលើការធ្វើឲ្យមានភាពធនជាមួយការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងការប្រឹងប្រែងថែរក្សាធនធានធម្មជាតិ ជាពិសេសដី ព្រៃ និងទឹករបស់កម្ពុជាសម្រាប់ជំនាន់នេះ និងមនុស្សជំនាន់ក្រោយ។

 ឯកឧត្តមបានអំពាវនាវក្នុអង្គពិធីថា ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ប្រើប្រាស់ថាមពលអគ្គិសនីចាប់ពីម៉ោង៩ល្ងាច ដល់ម៉ោង៧ព្រឹក ដែលមានតម្លៃអនុគ្រោះ និងជួយណែនាំពួកគាត់ទៀតថា ឲ្យដាក់កុងទ័រដែលប្រើថាមពលដែលយកតម្លៃធម្មតា ប៉ុន្តែមានកុងទ័រមួយទៀតដែលប្រើប្រាស់ថាមពលអនុគ្រោះថ្លៃ។

 យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយចប់សិក្ខាសាលានេះ បានឲ្យដឹងថា តាមរយៈគម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២០ រហូតមដល់ពេលនេះ ជាលទ្ធផលនៃកម្មភាពទាំងនេះ ការថយចុះគួរឲ្យចាប់អារម្មណ៍នៃការបំភាយឧស្ម័ន CO2 ចំនួនជាង ៦ពាន់តោន។ គោលដៅរួមរបស់គម្រោងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរួមបញ្ចូលដោយការលើកកម្ពស់ការទទួលយកថាមពលពន្លឺព្រះអាទិត្យក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម ដោយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ពួកគេ និងបង្កើតឱកាសការងារបៃតងនៅកម្ពុជា៕

អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        215
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm